Vj Alaskoo ចេញមតិជុំវិញជម្លោះពាក្យសំដី សុខ ពិសី និង លី អ៊ីវ៉ាធីណា
Vj Alaskoo ដែលជាពិធីករ និងជាតារាសម្ដែងមួយរូប បានចូលមកបញ្ចេញមតិ ឲ្យកំហុសម្នាក់បន្តិចទៅលើគូជម្លោះពាក្យសំដី សុខ ពិសី និង លី អ៊ីវ៉ាធីណា បន្ទាប់ពីធីណា និយាយពីបេក្ខជនម្នាក់ច្រៀងពីរោះជាងម្ចាស់ដើម ហើយត្រូវ ពិសី ប្រកាន់។
អៀង សំអាត ដែលភាគច្រើនក្នុងសង្គមសិល្បៈ គេស្គាល់ថា Vj Alaskoo នោះ បានបញ្ចេញមតិជុំវិញនេះ ដោយមិនចង់ឲ្យមានការបែងចែក ឬរើសអ្នកម្នាក់ក្នុងចំណោមពួកគេ ព្រោះសុទ្ធជាអ្នកបម្រើអារម្មណ៍ទស្សនិកជនដូចគ្នា ងាយនឹងជួបគ្នាជារឿយ។ តាមលោក សំអាត ឬ Vj Alaskoo គឺពួកគេទាំងពីមានកំហុសម្នាក់បន្តិច។
"តាមយោបល់ខ្ញុំ ធីណា ប្រើពាក្យធ្ងន់បន្តិចហើយ ។ មិនគួរប្រើពាក្យថាល្អជាងម្ចាស់ដើមទេ ជាក់ស្តែងបេក្ខនារីច្រៀងមិនសូវត្រូវភ្លេង!គួរបកស្រាយលើកទឹកចិត្តម្ចាស់បទដើម្បីឈានទៅបញ្ចប់ការវាយប្រហារគ្នាកាន់តែខ្លាំង..."។ ដោយឡែក សុខ ពិសី វិញ ក៏លោកថា ជ្រុលបន្តិចដែរ ដោយមិនគួរប្រើពាក្យ "ឈ្នានីស" ឡើយ ព្រោះថា ជួនកាល ធីណា ខុសដោយចេតនា ដោយសារនិយាយមិនបានព្រៀងទុក៕
អ៊ីវ៉ាធីណា និងសុខ ពិសី បានកើតមានរឿងថ្នាក់ថ្នាក់នឹងគ្នាកាលពីថ្មីៗនេះ បន្ទាប់ពី ធីណា បាននិយាយសរសេរបេក្ខជនមួយរូបក្នុងកម្មវិធី "ពេញចិត្តអត់" ថាច្រៀងពីរោះជាងម្ចាស់ដើម។ សុខ ពិសី បានប្រកាន់ និងថា តារារៀមច្បងខ្លួនរូបនេះ ហាក់ឈ្នានីសខ្លួន ព្រោះនាងមិនដែលឃើញគណៈកម្មការនិយាយសរសើរបេក្ខជនធៀបនឹងម្ចាស់បទឡើយ។
បញ្ហានេះ លី អ៊ីវ៉ាធីណា ឆ្លើយតបតាមវីដេអូឃ្លិបវិញថា នាងនិយាយតាមអ្វីដែលនាងមើលឃើញ ក្នុងនាទីជាគណៈកម្មការរបស់កម្មវិធីប៉ុណ្ណោះ៕
ខាងក្រោមនេះ ជាសាររបស់តារាប្រុសដែលមានអតីតភាពជាពលករធ្វើការនៅកូរ៉េរូបនេះ បានសរសេរលើបណ្ដាញសង្គមព្រឹកនេះ៖