- 2017-12-20 03:34:27
- ជីវិតតារា
Vj Alaskoo ទទួលបានតំណែងថ្មីពីក្រសួងការងារ
- 2017-12-20 03:34:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vj Alaskoo ទទួលបានតំណែងថ្មីពីក្រសួងការងារ
ចន្លោះមិនឃើញ
ថ្លែងក្នុងពិធីគម្រប់ខួប១០ឆ្នាំនៃប្រព័ន្ធអនុញ្ញាតមុខរបរនៅកម្ពុជា និងពិធីជប់លៀងបំណាច់ឆ្នាំឯកឧត្ដម ហេង សួរ អគ្គនាយកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា តារាសម្ដែង VJ ALASKOO ត្រូវបានតែងតាំងជា "ប្រធានសមាគមអតីតពលករមកពីកូរ៉េ" ធ្វើឡើងនៅភោជនីយដ្ឋាន សេវ៉េនប្រាយ ទួលគោកម្សិលមិញនេះ។
ឯកឧត្ដមបន្ថែមថា មូលហេតុដែលតែងតាំង VJ ALASKOO ជា ប្រធានសមាគមអតីតពលករមកពីកូរ៉េ ដោយសារតែតារាសម្ដែងរូបនេះបទពិសោធន៍ច្រើនឆ្នាំ ទៅលើផ្នែកមានទំនាក់ទំនងល្អជាមួយបងប្អូនពលករខ្មែរដែលធ្វើនៅប្រទេសកូរ៉េ។លោកថា៖" ការបង្កើតសមាគមអតីតពលករមកពីកូរ៉េ គឺក្នុងគោលបំណងជួយបងប្អូនដែលបញ្ចប់ការងារត្រឡប់មក ស្រុកខ្មែរវិញកុំឲ្យពួកគាត់ឯកកោ ព្រោះមានសមាគមជាអ្នកជួយផ្ដល់ភាពកក់ក្ដៅ"។
ចំណែកឯសាមីខ្លួនត្រូវបានក្រសួងតែងជា "ប្រធានសមាគមអតីតពលករមកពីកូរ៉េ" VJ Alaskoo បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយយ៉ាងក្រៃលេង ហើយលោកបានប្ដេជ្ញា នឹងដឹកនាំសមាគមមួយនេះឲ្យបានល្អ ជាពិសេសជួយដល់បងប្អូនពលករខ្មែរ ក្រោយពេលបញ្ចប់ការងារត្រឡប់មកកម្ពុជាវិញ។
“ខ្ញុំសូមអរគុណក្រសួងការងារ និងបង ហ៊ុន ម៉ាណែត ក្នុងអាណត្តិដែលខ្ញុំជា ប្រធានសមាគមអតីតពលករមកពីកូរ៉េ ខ្ញុំសន្យាថានឹងដឹកនាំសមាគមឲ្យបានល្អ ជាពិសេសបង្កើតទំនាក់ទំនងឲ្យល្អបងប្អូនពលករកូរ៉េ មិនឲ្យពួកគាត់មានអារម្មណថាឯកា នោះទេ"។នេះបើតាម Alaskoo បញ្ជាក់។
ពិធីគម្រប់ខួប១០ឆ្នាំនៃប្រព័ន្ធអនុញ្ញាតមុខរបរនៅកម្ពុជា និងជប់លៀងបំណាច់ឆ្នាំ មានការផ្ដួចផ្ដើមឡើងដោយ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន យុវជនទូទាំងប្រទេស ដើម្បីឲ្យបងប្អូនខ្មែរមកពីកូរ៉េចេះជួយគ្នាទៅវិញទៅមក ជាមួយការចែករំលែកបទពិសោធន៍ល្អៗ៕