- 2017-01-02 23:33:00
- ព័ត៌មាន
Vj Alaskoo ត្រៀមផលិត កម្មវិធីទូរទស្សន៍បែបរន្ធត់
- 2017-01-02 23:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vj Alaskoo ត្រៀមផលិត កម្មវិធីទូរទស្សន៍បែបរន្ធត់
ចន្លោះមិនឃើញ
ពិធីករ និង ជាតារាសម្ដែង Vj Alaskoo ប្រាប់មកកាន់ Sabay ថាលោកនឹងផលិតកម្មវិធីទូរទស្សន៍បែបរន្ធត់ក្នុងពេលឆាប់ៗនេះ។
ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗ ពិធីករ រូបនេះប្រាប់ថា លោកត្រៀមផលិតកម្មវិធីមួយដែលមានឈ្មោះថា "ចង្កៀងមួយរាត្រី" ដែលជាកម្មវិធី និទានឡើងវិញនូវរាល់រឿងរ៉ាវរន្ធត់ៗ ត្រៀមនឹងចេញផ្សាយភាគដំបូងនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក្នុងខែ មករា ឆ្នាំ២០១៧ខាងមុខនេះ។
តារាសម្ដែងវ័យ៣០ឆ្នាំ បង្ហើបថា ទីតាំងទីមួយដែលក្រុមលោកនឹងចុះទៅ គឺខេត្តកំពង់ឆ្នាំង ក្នុងវត្តមួយដែលធ្លាប់មានរឿងរ៉ាវដ៏រន្ធត់កើតឡើងនៅចំពោះចៅអធិការវត្តផ្ទាល់ ហើយចៅអធិការអង្គនោះនឹងក្លាយជាភ្ញៀវកិត្តិយសទីមួយសម្រាប់រាត្រីដំបូងផងដែរ។ លោកលើកឡើងពីមូលហេតុ ដែលលោកផលិតកម្មវិធីនេះថា លោកចង់អ្វីដែលប្លែក និងពិត ហើយលោក ព្រមទាំងក្រុមការងារនឹងចុះទៅដោយផ្ទាល់សម្រាប់ទស្សនិកជនខ្មែរ។
សម្រាប់ក្តីសង្ឃឹមវិញ អតីតពលករកូរ៉េរូបនេះនិយាយថា៖ "ខ្ញុំមានក្តីសង្ឃឹម៦០% ថាកម្មវិធីនេះនឹងទទួលបានជោគជ័យ ព្រោះខ្ញុំ និងដៃគូដែលជាមិត្តភក្តិ សុទ្ធតែជាអ្នកផលិតកម្មវិធីស្រាប់"។ លោកបន្តថា គម្រោងនេះធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅកូរ៉េ ហើយលោកសង្ឃឹមថានៅកម្ពុជា នឹងទទួលបានជោគជ័យដូចគ្នា ព្រោះខ្មែរជាប្រទេសដែលពោរពេញដោយអប្បិយជំនឿស្រាប់។
Alaskoo អះអាងថាជំហានដំបូង លោកធ្វើដោយប្រើប្រាស់ថវិកាផ្ទាល់មិនមានអ្នកឧបត្ថម្ភទេ តែនៅពេលខាងមុខលោកនឹងទាក់ទងរកអ្នកសហការឧបត្ថម្ភដើម្បីទិញម៉ោងចាក់ផ្សាយនៅលើទូរទស្សន៍តែម្ដង។
ស្តាប់ការបកស្រាយពី Alaskoo ក្នុងវីដេអូខាងក្រោម៖