• 2017-06-26 05:14:00
  • ព័ត៌មាន

ញាក់​​​សាច់​​! ៣​នាក់​ដាក់​​​​​​ភីហ្សា​​អស់​១០ ប្រអប់​ធំៗដាច់​ផឹង​(វីដេអូ)

  • 2017-06-26 05:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​យុវ​វ័យ ប៉ិប​ស៊ីបែក​ពោះ ដែល​តែងតែ​កន្ត្រាក់​អារម្មណ៍​ទស្ស​និក​ជន​ឲ្យ​មើល​មិន​ប៉​ប្រិ​ច​ភ្នែក​នោះ ទើបតែ​បង្ហោះ​វីដេអូ​ថ្មី​មួយ​ទៀត​ហើយ​រយៈពេល ៤​នាទី ដោយ​មាន​វត្ថ​មាន​តារា​កិ​ត្តិ​យស​ពីររូប គឺ តារា​ច​ម្រៀង​យុវវ័​យ លោក រ័ត្ន ស៊ី​ណូ​រ៉ា និង វណ្ណ​ចេស្តា ។ បេសកកម្ម​លើក​នេះ​គឺញុំា​​ភី​ហ្សា ១០​ប្រអប់​ធំ​ឲ្យ​អស់ ហើយ​មាន​ភេសជ្ជៈ Pepsi ផឹក​ដើម្បី​ជួយ​សម្រួល​សង្គ្រោះ​ពេល​អួ​ល ឬ ហល់​ខ្លាំង​ព្រោះ​បើ​មិន​អីចឹង​ទេ​ខ្លាច​តារា​កិ​ត្តិ​យស​ដួលសន្ល​ប់​។​

​នេះ​មិនមែន​ជា​ការសម្តែង​ទេ តែ​ជា​កម្មវិធី​ញុំា​​ពិតៗ ហល់​ពិតៗ រាល់​ការ​សន្ទនា និង​ទឹកមុខ​របស់​តារា​ទាំងពីរ​ពេល​ឃើញ​ភី​ហ្សា ១០​ប្រអប់​មកដល់​ភ្លាម គឺ​ពិតជា​ទ​ប់​សំណើច​មិន​បានឡើយ​។ កាន់តែ​ហួសចិត្ត​នោះ គឺ ណូ​រ៉ា នៅ​និយាយថា​មិនទាន់​ឆ្អែត​ទៀត ។ មិនដឹង​គាត់​និយាយ​លេង​ក៏​មែន​ទេ តែបើ​មើល​មាឌ​គាត់​ប្រហែលជា​មែនហើយ​។ ផលិតករ​កម្ម​វី​ធី​ប៉ិប​ស៊ី បែក​ពោះ ថា​បើ​ដឹង​អីចឹង​គាត់​នឹង​ត្រៀម ភី​ហ្សា ២០​ប្រអប់​តែម្តង​សម្រាប់​តារា​កិ​ត្តិ​យស​ទាំងពីរ ព្រោះ​លក្ខណៈ​ពិសេស​របស់​តារា​កិ​ត្តិ​យស​លើ​កនេះ ម្នាក់​ពូកែរញុំា​ ឯ​ម្នាក់​ទៀត​គឺ​ស្គ​ម​ខ្លាំង​ល្បី​ថា​ញុំា​​ម៉េច​ក៏​មិន​ធាត់​ដែរ​។

​វីដេអូ​លើក​នេះ​ពិតជា​ឡូយ​ប្លែក​ពិសេស​នោះ គឺ​មើល​ទឹកមុខ​ណូ​រ៉ា​ពេល​កំ​ពុង​ញុំា​តែម្តង​។

​ចង់ដឹងថា​ល្អមើល​ម៉េច​ខ្លះ សូម​មើល​វីដេអូ​នេះ​ដោយផ្ទាល់៖​

អត្ថបទ៖ លីដា

មតិយោបល់