• 2017-07-04 03:14:13
  • ព័ត៌មាន

ករុណា ពេជ្រ បញ្ជាក់​សំណូក​​៥ ម៉ឺន​ដុល្លារ​​ចង់​ក្លាយ​​ជាតារាចម្រៀងផលិត​កម្ម​ថោន​

  • 2017-07-04 03:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវវាយប្រហារគ្នាលើបណ្តាញទំនាក់ទំនងសង្គមហ្វ៊េសបុក រវាងតារាចម្រៀង ពេជ្រ ថាណា និង ម៉ៃ សុគន្ធ ទាក់​ទង​តម្លៃ​​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ផលិត​កម្ម​ថោន ​ទោះ​បី​ឲ្យ​ ៥០០០០ ម៉ឺន​ដុល្លារ​អាមេរិក​​ក៏​ថោន​មិន​ទទួល​យក​ដែរ​ គឺជារឿងក្តៅគគុក ហើយ​ប្រិយមិត្តកំពុង​តែ​ចង់ដឹង​ការពិត។

ឆ្លើយតបទៅនឹង​រឿង​រ៉ាវ​រវាង​តារា​ចម្រៀង​ទាំង​ពីរ​ខាង​លើ​នេះ​​ដែរ ​អ្នក​គ្រប់​គ្រងផលិត​កម្ម​ថោន​លោក ករុណា ពេជ្រ បាន​ប្រាប់​ Sabay ថា​ លោក​មិន​ដឹង​នោះ​ទេ​ ប៉ុន្តែ​ជា​គោល​ការណ៍​ផលិត​កម្ម​ថោន​ មិន​តម្រូវ​ឲ្យ​យក​សំណូក​ពី​បុគ្គល​​ណា​ម្នាក់​ឡើយ​​ បើ​សិន​ជា​ពួក​គេ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​​របស់​ផលិត​កម្ម​ថោន​ អ្វី​ដែល​សំខាន់​ថោន​​ផ្ដោត​លើ​សំឡេង និងអត្តចរិត​។

“កន្លង​មក​មាន​បុគ្គល​មួយ​ចំនួន​ គាត់​បាន​ឲ្យ​សំណូក​មក​ផលិត​កម្ម​ថោន​ តែ​ខាង​យើង​មិន​ដែល​ទទួល​យក​នោះ​ទេ ទោះ​បី​ឲ្យ​ប៉ុន្មាន​ក៏​​ដោយ​ នេះ​ជា​គោល​ការណ៍​របស់​ក្រុម​ហ៊ុន​យើង​ ​ ​ព្រោះ​ផលិត​កម្ម​ថោន​ គិត​លើ​អត្តចរិត​ជា​ធំ​ បើ​បុគ្គល​នោះ​យើង​មើល​ឃើញ​ថា​គាត់​ល្អ​ ខាង​យើង​ទទួល​គាត់​ជា​តារា​ចម្រៀង​តែ​ម្ដង​"។ អ្នក​គ្រប់​គ្រង​ផលិត​កម្ម​ថោនរូប​នេះ​​ថ្លែងបញ្ជាក់​។

ពេជ្រ ថាណា

ដោយ​ឡែក​ ពេជ្រ ថាណា វិញ​បាន​បកស្រាយ​ថា រឿង​រ៉ាវ​លេង​ឆាត​ហ្វេស​ប៊ុក​និយាយ​ពី​តម្លៃ​​ទាក់​ទង​ចង់​ក្លាយ​ជា​​ចម្រៀង​របស់​ផលិត​កម្ម​ថោន​ ជាមួយ​ ម៉ៃ សុគន្ធ​ នោះ​លោក​អត់​ដឹង​នោះ​ទេ​ ព្រោះ​ហ្វេស​ប៊ុក​របស់​លោក​ត្រូវ​បាន​គេ​ហែក​អាខោន​។

"ខ្ញុំ​ភ្ញាក់​ព្រើត​បង​ពេល​ ឃើញ​ ម៉ៃ សុគន្ធ គាត់​បង្ហោះ​​សារ​ដែល​ខ្ញុំ​ឆ្លើយ​ឆ្លង​ជាមួយ​គាត់​ ព្រោះ​ខ្ញុំ​អត់​បាន​លេង​ទេ​ សារ​ហ្នឹង​ចេញ​មក​ពី​ណា​ ហើយ​ខ្ញុំ​និង​គាត់​មិន​ដែល​មាន​រឿង​ជាមួយ​គ្នា​ទេ​"។ ពេជ្រ ថាណា បញ្ជាក់​៕​​​​​​​​

ម៉ៃ សុគន្ធ

ចុចអាន​៖ជុំវិញ​បញ្ហា​តារា​ជាតិ​

ចុចអាន៖ជក់​ចិត្ត​​បរទេស​១​ក្រុម ​លេង​ភ្លេង​ច្រៀង​បទ​ "ឱ​ស្វាយ​ចន្ទី​"​ ពីរោះ​កប់​ហ្មង (​វីដេអូ​)​

​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី