• 2017-07-06 05:54:46
  • ព័ត៌មាន

ព្រោះ​តែ​រឿង​អ៊ីចឹង​បាន​អតីត​គូស្នេហ៍​ នៅ ស៊ីនឿន ស្គម​ជាង​មុន​

  • 2017-07-06 05:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​អតីត​គូ​ស្នេហ៍​ នៅ ស៊ីនឿន​ កញ្ញា សុផា លីនដា ហាក់​មាន​រូប​រាង​ស្គម​ជាង​មុន​ រហូត​ធ្វើ​ឲ្យ​មហា​ជន​មួយ​ចំនួន​លួច​ខ្សឹប​ខ្សៀវ​ថា​ តារា​សម្ដែង​ស្រី​រូប​នេះ​មាន​បញ្ហា​អ្វី​ទើប​នាង​មាន​រូប​រាង​ស្គម​បែប​នេះ​។

ចុចអាន៖រឿងរ៉ាវ សុផា លីនដា និង នៅ ស៊ីនឿន

មូល​ហេតុ​ដែល ​​សុផា លីនដា មាន​រូប​កាយ​ស្គម​ជាង​មុន​នេះ​ដោយ​សារ​តែ​នាងមាន​ជំងឺ​​​​ធ្វើ​ឲ្យ​ទទួល​ទាន​អាហារ​មិន​សូវ​បាន​ និង​គេង​មិន​លក់​នៅ​ពេល​យប់​។ "ខ្ញុំ​ឈឺ​អត់​សូវ​ស្រួល​ខ្លួន​ដូច​មុន​ទេ​​ ដោយ​សារ​តែ​បារម្ភ​ពី​សុខភាព​ប៉ា ព្រោះ​ពេល​នេះ​ប៉ា​គាត់​ឈឺ ​ដូច្នេះ​ខ្ញុំ​ត្រូវ​មើល​ថែ​គាត់​ មួយ​វិញ​ទៀតរវល់​ជាប់​ថត​អញ្ចឹង​អត់​សូវ​មាន​ពេល​សម្រាក​គ្រប់​គ្រាន់​​បាន​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជំងឺ​ខ្វះ​ជាតិ​ស្ករ​​"។ សុផា លីនដា ថ្លែង​មក​កាន់ Sabay ​។

សុផា លីនដា បន្ថែម​ ថា ពីមុន​នាង​មាន​ទម្ងន់​ ៤៦ គីឡូ​ តែ​ពេល​នេះ​នៅ​សល់​តែ ​៤៤ គីឡូ​ទេ​។ ទោះ​បី​ជា​ទម្ងន់​​ស្រក​ចុះ​អស់ ​២​គីឡូ​ក្ដី​ ក៏​តារា​សម្ដែង​ស្រី​រូប​នេះ​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ដែរ​ ព្រោះ​បើ​សិន​ជា​មាន​ពេលសម្រាក​ និង​ទទួល​ទាន​គ្រប់​គ្រាន់​ដូច​មុន​គីឡូ​របស់​នាង​នឹង​វិល​មក​សភាព​ដើម​វិញ​ហើយ​៕​​​​

ចុចអាន៖តារា​ចម្រៀង​ និង​សម្ដែង​ ១៣​​រូប ​ធ្លាប់​​​​ទទួល​រង​ព័ត៌មាន​​អាស្រូវ​ស្រឡាញ់​ភេទ​ដូច​គ្នា

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់