• 2017-07-25 08:09:24
  • ព័ត៌មាន

ហល់​​​​ទៀត​​ហើយ​​! វ​គ្គ​​ញុំា​​​​​ម្ហូប ៨ មុខ​​ខុស​ៗ​​គ្នា​​​ច្រាល​ពេញ​តុ​ដ៏​រំជើប​រំ​ជួល​

  • 2017-07-25 08:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចេញ​ថ្មី​ទៀតហើយ «​ប៉ិប​ស៊ីបែក​ពោះ​» វ​គ្គ​នេះយក​សុទ្ធតែ​អ្នក​ស្គ​មម​ក​អង្គុយ​ញុំា​ឡើង​​ល្អ​មើល គឺ ក្រុម​ច​ម្រៀង Original SED2R ម្ចាស់​បទ «Crush» និង «​អំនួត​» ។ គួរ​ឲ្យ​សសើរ​នោះ​ភ្ញៀ​វ​ទាំងពីរ​នាក់​នេះ​ឃើញ​ម្ហូប​ដាក់​លើ​តុ​ជាច្រើន​មុខ ច្រើន​ចាន​ហើយ ដូច​អត់​ភ័យ​អី​ប​ន្តិ​ច​សោះ ពិសេស​ថែមទាំង​ដូចជា​សប្បាយចិត្ត​ទៀតផង​។

​បេសកកម្ម​​លើក​​នេះ គឺ​ត្រូវ​ញុំា​​ម្ហូប​ជាច្រើន​មុខ​ប្លែកៗ​គ្នា​ដល់​ទៅ ៨ ​ចាន ឲ្យ​អស់ ដែល​ជឿជាក់ថា​មនុស្ស​ធម្មតា​ពិបាក​សម្រេចបាន​ខ្លាំងណាស់ តែ​ក្រុមការងារ "ប៉ិប​ស៊ី​បែក​ពោះ​" ​ចិត្ត​ល្អក៏​បាន​កម្មង់​ប៉ិប​ស៊ី​ឲ្យ​ម្នាក់​១​កំប៉ុង ដោយ​ភ្ញៀវ​ទាំង​ពីរនាក់​បាន​និយាយថា៖ «ទោះ​ម្ហូប​នេះ​ឆ្ងាញ់ៗ​គ្រប់​មុខ ហើយ​យើង​ពូកែរ​ញុំា​​ម៉េច​ក៏ដោយ តែបើ​គ្មាន​ប៉ិប​ស៊ីផឹក​ជា​ជំ​នួ​យ​ទេ​ច្បាស់​ជា​ទៅ​មិន​រួចឡើយ​ ច្រើន​មុខ​ដល់​ម្លឹង លើក​នេះ​ត្រូវ​ដឹងគុណ​ប៉ិ​ប​ស៊ី​ខ្លាំង​ម៉​ង​» ។

​កាន់តែ​ហួសចិត្ត​នោះ យើង​ឃើញ ស្រេង សមាជិក​ក្រុម SED2R ផឹក​ប៉ិប​ស៊ីឡើង​ញ​យ​ម៉​ង ដល់​ថ្នាក់​អស់ពី​កំប៉ុង​ហើយ​នៅ​ប្រឹង​ចាក់​ផឹក​តំ​ណ​ក់​ចុងក្រោយ​ទៀ​ត ។

​តាំងពី​ចាប់ផ្តើម​រហូតដល់​ចប់ ក្នុង​​វីដេអូ​ ៥ នាទី ពិធីការ​នី រី​យ៉ា ញោះ​ភ្ញៀវ​ទាំង​ពីរឡើង​ល្អ​សើច។ ពិបាក​រៀបរាប់​ណាស់ ចង់​ច្បាស់​សូម​មើល​វីដេអូ​ដោយផ្ទាល់ ៖​

អត្ថបទ៖ លីដា

មតិយោបល់