- 2017-08-01 04:09:26
- ព័ត៌មាន
ស្ងប់ស្ងាត់ការរិះគន់ ម៉ារ៉ា ប៊ុណ្ណា ចេញ Original song ថ្មីមួយបទ (វីដេអូ)
- 2017-08-01 04:09:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងប់ស្ងាត់ការរិះគន់ ម៉ារ៉ា ប៊ុណ្ណា ចេញ Original song ថ្មីមួយបទ (វីដេអូ)
ចន្លោះមិនឃើញ
បន្ទាប់ស្ងប់ពីការរិះគន់យ៉ាងចាស់ដៃរបស់ទស្សនិកជនលើចម្រៀង "តារាបែកស្លុយ ២០១៧" ដែលចម្លងពីថៃ លោក ម៉ារ៉ា ប៊ុណ្ណា បានបញ្ចេញ Original song មួយបទដើម្បីលុបលាងកំហុស។
បទចម្រៀងដែលលោកអះអាងថា Original song មានចំណងជើងថា "ប៉ិអើយ! អើយប៉ិ!” ដែលជាការតែនិពន្ធបទភ្លេង ដោយតារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និពន្ធទំនុកច្រៀងដោយ លោក ឡេង ណាវ៉ាត្រា។ ម៉ារ៉ា ប៊ុណ្ណា បានថ្លែងឲ្យដឹងថា "ប៉ិអើយ! អើយប៉ិ!” អត្ថន័យនៃបទចម្រៀងនិយាយពីការប្រច័ណ្ឌ ដោយសារតែប្ដីខូច ប្រពន្ធកាច ហើយបទមួយនេះបានផលិតរួចរាល់តាំង៣ខែមុនមកម្ល៉េះ ប៉ុន្តែទើបនឹងចេញនៅថ្ងៃម្សិលមិញនេះ។
"ខ្ញុំថាចេញ ប៉ិអើយ! អើយប៉ិ!” នេះ បន្ទាប់ពីបទ"ឲ្យតែគិតចេះតែចង់យំ" ប៉ុន្តែក៏សាកដាក់បទកូពី១បទសិនមើល៍ មានអីគេរិះគន់ខ្លាំងមែន តែលូវខ្ញុំបញ្ចេញ Original song ហើយ សូមគាំទ្រផង full mv ចេញប្រហែល១០ថ្ងៃទៀតហ្នឹង"ម៉ារ៉ា ប៊ុណ្ណា លើកឡើង។
តារាចម្រៀងដដែលសង្ឃឹមថា បទ "ប៉ិអើយ! អើយប៉ិ!” នឹងទទួលបានការគាំទ្រជាក់ជាមិនខាន ព្រោះលោកគិតថាទស្សនិកជនកំពុងតែរង់ចាំមើលថា លោកអាចធ្វើអ្វីបានខ្លះ Original song នេះ។ ក្រៅពីបទចម្រៀង១បទនេះ ម៉ារ៉ា ប៊ុណ្ណា ប្រាប់ថា ខ្លួននឹងបន្តផលិត Original song ជាបន្តបន្ទាប់ទៀត ហើយទទឹមគ្នានោះដែរលោកស្នើឲ្យទស្សនិកជនដែលតែងរិះគន់លោកកន្លងមក ងាកមកគាំទ្រស្នាដៃរបស់លោកផង ដើម្បីជាកម្លាំងចិត្តក្នុងការផលិតស្នាដៃថ្មីៗបន្តទៀត៕