• 2017-08-09 06:37:31
  • ព័ត៌មាន

អបអរសាទរ! ស្ដេច​ចាប៉ី ប្រាជ្ញ ឈួន ទទួល​បាន​ផ្ទះ​មួយ​ខ្នង​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​

  • 2017-08-09 06:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ព្រឹទ្ធ​ភិរម្យ​ ប្រាជ្ញ ឈួន វីរៈ​សិល្បៈ​ចាប៉ី​ដង​វែង​ បាន​ទទួល​ផ្ទះ​មួយ​ខ្នង​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯក​ឧត្ដម​​ ខៀវ កាញ្ញារីទ្ធ និង​លោក​ជំទាវ​​ ទេព រង្សី ព្រម​ទាំង​មន្ត្រី​ក្រសួង​​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ សីហា ឆ្នាំ​ ២០១៧ ។នេះ​បើ​តាម​វិប​សាយ​ក្រសួង​ព័ត៌មាន​។

ទំព័រ​វិប​សាយ​ដដែល​បញ្ជាក់​ថា ផ្ទះ​មួយ​ខ្នង​ដែល​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​ និង​លោក​ជំទាវ​​ប្រគល់​ជូន​ លោក ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន មាន​ទី​តាំងនៅ ភូមិសម៉ ​ឃុំ​ខ្វាវ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ ដែល​មាន​ទទឹង​ ៥ ម៉ែត្រ បណ្ដោយ​៧ ម៉ែត្រ​ ដោយ​ចំណាយ​ថវិកា​ ៨៨០​០ ដុល្លារ​ក្នុង​ការ​សាង​សង់​។

ក្រៅ​ពី​ប្រគល់​ផ្ទះ​១​ខ្នង​ជូន​ ស្ដេច​ចាប៉ី​ ប្រាជ្ញ​ ឈួន ឯក​ឧត្ដម ខៀវ កាញារីទ្ធ ក៏​បាន​នាំ​យក​សម្ភារៈ​មួយ​ចំនួន​ទៅ​ប្រគល់​ជូន​ចាស់​ព្រឹទ្ធាចារ្យ​រូប​​នេះ​ផង​ដែរ​។ ក្នុង​នោះ​រួម​មាន​ថវិកា​ ៥០០ ដុល្លារ​ ទូរទស្សន៍​៤០ អ៊ីង ១​គ្រឿង​បំពាក់​DTV ព្រម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​៕​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់