• 2017-08-23 08:11:20
  • ព័ត៌មាន

គូ​ស្នេហ៍​ ម៉ារ៉ា ប៊ុណ្ណា ក្ដៅ​ក្រហាយ​ ជុំវិញ​ព័ត៌មាន​ស្នេហា​និង​អតីត​ប្រពន្ធ​ ជៀស ស្រួច​

  • 2017-08-23 08:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​​ជុំ​វិញ​​​​រឿង​រ៉ាវ​ ម៉ារ៉ា ប៊ុណ្ណា និង​ សាត រស្មី​ ​ទំនាក់​ទំនង​​អ្នក​ទាំង​ពីរ​លើស​ពី​មិត្តភាព​ អាច​ឈាន​ចូល​ដល់​ស្នេហា​ស៊ី​ជម្រៅ​។ ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​គូស្នេហ៍​តារា​ចម្រៀង​ខាង​លើ​មិន​សប្បាយ​ចិត្ត​ទៀត​ផង​ នេះ​បើ​តាម​លោក ម៉ារ៉ា ប៊ុណ្ណា ប្រាប់​មក​កាន់​ Sabay ​។​

ម៉ារ៉ា ប៊ុណ្ណា និង សាត រស្មី

បន្ទាប់​ពី​ឃើញ​គូស្នេហ៍​មិន​សប្បាយ​ចិត្ត​​ដូច្នេះ​ ម៉ារ៉ា ប៊ុនណ្ណា ក៏​បាន​ចេញ​មុខ​បក​ស្រាយ​ភ្លាម​ៗ​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​ ទំនាក់​ទំនង​​ជាមួយ​ សាត រស្មី កន្លង​មក​ក្នុង​នាម​ជា​បង​ប្អូន​​សិល្បៈ​តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ​ ដូច្នេះ​សូម​បង​ប្អូន​ទស្សនិកជន​កុំ​យល់​ច្រឡំ​។

ម៉ារ៉ា ប៊ុណ្ណា បន្ត​ថា​​មិន​ហ៊ាន​យក​ខ្លួន​ទៅ​ប្រៀប​ផ្ទឹម​និង​ សាត រស្មី​ នោះ​ទេ​ព្រោះ​នាង​មាន​រូប​រាង​ស្អាត​សម្បុរ​ស​​ដូច​ទេពអប្សរ​មក​ពី​សួគ៌ា​​​​ ចំណែក​ឯ​រូប​លោក​វិញ​មាន​សម្បុរ​ខ្មៅ​ស្រអែម​​បើ​ឈរ​ទន្ទឹម​គ្នា​វិញ​​ប្រៀប​បី​ដូច​ក្អែក​ពាំ​ពង​មាន់។

“​ដល់​ពេល​ចេញ​ព័ត៌មាន​អញ្ចឹង​មក​ ធ្វើ​ឲ្យ​សំណព្វ​ចិត្ត​ខ្ញុំ​ក្ដៅ​ក្រហាយ​ខឹង​ខ្ញុំ​ ហើយ​មិន​សប្បាយ​ចិត្ត​​​ចំណែក​ឯ​ខាង​ក្រុម​គ្រួសារ​ សាត​ រស្មី ក៏​គាត់​មិន​សប្បាយ​ចិត្ត​ដែរ​អូន​​ពេល​ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ​បែប​ហ្នឹង​ ព្រោះ​យើង​ទាំង​ពីរ​គ្មាន​ស្នេហា​ស៊ី​ជម្រៅ​​អី​ផង​"។ ម៉ារ៉ា ប៊ុណ្ណា ថ្លែង​បញ្ជាក់​៕​​​​

អត្ថបទៈ ឆុង ស៊ីណាន

មតិយោបល់