• 2017-09-02 03:16:46
  • ព័ត៌មាន

រក​ឃើញ​​ជយ​លាភី​លេខ​១​កញ្ញា​ឯក​កម្ពុជា​​២០១៧

  • 2017-09-02 03:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​យប់​មិញ​នេះ​ការ​ប្រកួត​ប្រជែង​ប្រឡង​​ផ្នែក​កញ្ញា​ឯក​កម្ពុជា​​២០១៧​(Miss Cambodia 2017 ) ដែល​រៀបចំ​ឡើង​នៅ​ Naga World បាន​រក​ឃើញ​ជ័យ​លាភី​លេខ​១​ក្រោយ​ពី​ធ្វើ​ការ​ជម្រុះ​ជា​ច្រើន​វគ្គ​។

រឿន ណា ម្ចាស់​ជយលាភី​លេខ១​កញ្ញា​ឯក​កម្ពុជា​២០១៧​

កញ្ញា​ឯក​កម្ពុជា​លេខ​១​សម្រាប់​ឆ្នាំ​២០១៧​នេះ​បាន​ទៅ​​លើ​បេក្ខនារី​ឈ្មោះ រឿន ណា អាយុ ១៨ ឆ្នាំ មក​ពី​ខេត្ត​កំពង់​ចាម​។ នាង​ គឺ​ជា​បេក្ខនារី​មួយ​រូប​ទទួល​បាន​ពាន​​រង្វាន់​៣​​​ក្នុង​ការ​ប្រកួត​ ពាន​ទី​១​ ​ជា​កញ្ញា​ឯក​ដែល​គ្រង​ឈុត​ជប់​លៀង​ស្រស់​ស្អាត​ជាង​គេ​បំផុត​ ពាន​ទី​២​ស្លៀក​ឈុត​ប្រពៃ​ណី​ខ្មែរ​ស្រស់​ស្អាត​លេច​ធ្លោ​ជាង​គេ​ និង​ពាន​ទី​៣​ចុង​ក្រោយ​ទទួល​បាន​​ងា​ជា​កញ្ញា​ឯក​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧​។

រឿន ណា បាន​លើក​ឡើង​ថា នាង​ពិត​ជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ព្រោះ​មិន​នឹក​ស្មាន​ថា​ខ្លួន​មាន​ឱកាស​បាន​គ្រង​មកុដ​កញ្ញា​ឯក​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧​នេះ​។

"ចំពោះ​ការ​ប្រឡង​​បវរកញ្ញា​គឺ​ជា​ក្ដី​ស្រមៃ​១​របស់​ខ្ញុំ​តាំង​ពី​នៅ​តូច​ ពេល​នេះ​ខ្ញុំ​បាន​សម្រេច​ក្ដី​ស្រមៃ​ហើយ ដូច្នេះ​ខ្ញុំ​នឹង​យក​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឲ្យ​ពិភពលោក​ស្គាល់​ពី​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា​"។កញ្ញា​ឯក​លេខ​១​ថ្លែង​បញ្ជាក់​។

គួរ​បញ្ជាក់​ការ​ប្រឡង​កញ្ញា​ឯក​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧ នេះ​មាន​ការ​ដាក់​ពិន្ទុ​យ៉ាង​សុក្រឹត​ពី​គណៈកម្មការ​​ទើប​រក​ឃើញ​ម្ចាស់​ជយលាភី​លេខ​១​៕​​​​​​​​

ចុចអាន៖ស្រស់ស្អាតទាំងអស់! បេក្ខភាព​ «កញ្ញា​ឯក​កម្ពុជា​២០១៧» បង្ហាញ​មុខ​ហើយ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី