• 2017-09-14 03:31:26
  • ព័ត៌មាន

អាចទេ? ផ្ដល់​ការ​គាំទ្រ​ដល់​ផលិតករ​ខ្មែរវ័យក្មេង​ ដើម្បី​ផលិត​ខ្សែ​ភាព​យ​ន្ត​ជាតិ

  • 2017-09-14 03:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ខ្លី (Short Film) ចំ​នួន​១២​ ផលិត​ដោយ​ផលិតករ​វ័យក្មេង​របស់​កម្ពុជា​ បាន​ដាក់ជូន​ទស្សនា​ជា​ផ្លូវការ​ដោយ​ឥតគិតថ្លៃ​លើ​SOYO ​ដែល​ជា​កម្មវិធី​ទស្សនា​ភាព​យ​ន្ត​ខ្លីៗ កំប្លែង ការ​ជជែក​កម្សាន្ត​ដ៏​ល្បីៗ​ដ៏​ពេញ​និយម​ ព្រម​ទាំង​មាន​សិទ្ធិ​ប្រើប្រាស់​ត្រឹមត្រូវ​នៅកម្ពុជា​។ ពួកគេទាំង​នោះត្រូវ​បាន​ជ្រើសរើស​ ឲ្យ​ធ្វើការ​ជាមួយ​ផលិតកម្ម​ភាព​យ​ន្ត​លើ​សំណេរ​នៃ​សាច់រឿង​របស់​ពួកគេ​ ដែល​បាន​ដាក់​ទៅកាន់​អ្នក​ជំនាញ​ភាព​យ​ន្ត​។

ជាក់ស្តែង​ផលិតករវ័យ​ក្មេងខាង​លើ គឺ​អ្នក​ដែល​ទទួល​បាន​ជយលាភី​​ការប្រកួត​ "​មហោស្រព​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​លើក​ទី​១" ដោយ​លេខ​១​បាន​ទៅ​ រឿង "ទឹក​ក្រហម​" ដឹក​នាំ​ដោយ​លោក​ លី​ ប៉ូឡែន ​មាន​រយៈ​ពេល ១៤:៥៧ នាទី ឯ​លេខ​២​ បាន​ទៅ​រឿង "២០ដុល្លារ" ដោយ​លោក សាង ច័ន្ទវិសាល មាន​រយៈ​ពេល ១២:៤៩ នាទី និង រឿង​ទី៣ "​សីលធម៌"​ ដោយ​លោក យឹម សុសត្យា ដែល​មាន​រយៈ​ពេល​ត្រឹម​តែ ៥:២៨ នាទី ប៉ុណ្ណោះ។​

ដោយ​មាន​ចិត្ត​ចង់ជ្រោម​ជ្រែងចង់​ផ្ដល់​ឱកាស​ដល់​ផលិតករ​វ័យ​ក្មេង​ទាំង​៣ក្រុម​ខាង​លើ លោក ជី​ សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay បាន​ប្រកាស​តាំង​ពី​ថ្ងៃ​បិទ​បញ្ចប់​​ការ​ប្រកួតខាង​លើថា នឹង​ឧបត្ថម្ភ​សម្រាប់​ការ​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​ ​ដល់​ជយលាភី​ទាំង​៣​រូប ​​ក្នុង​ឆ្នាំ​២០១៧នេះ។

លោក ជី​ សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay

កាល​នោះ​មូលបទគឺ “​សប្បាយ​” ដោយ​យោង​ទៅ​លើ​ការដាក់​ពិន្ទុដូចជា រឿង​ល្អ​បំផុត (Best Film) អ្នកដឹកនាំ​រឿង​ល្អ​បំផុត (Best Director) ការ​សម្តែង​ល្អ​បំផុត (Best Screenplay) ការថត​ភាព​យ​ន្ត​ល្អ​បំផុត (Best Cinematography) សំឡេង​និង​ការ​ឌី​ហ្សា​ញ​ល្អ​បំ​ផុត (Best Sound & Design) ការ​រៀបចំ​ផលិត​ល្អ​បំ​ផុត​(Best Production Design) អ្នក​សម្តែង​ប្រុស​ល្អ​បំផុត​(Best Actor) អ្នក​សម្តែង​ស្រី​ល្អ​បំផុត (Best Actor) ការកាត់ត​ល្អ​បំផុត (Best Editing) និង តន្ត្រី​ល្អ​បំផុត​(Best Music)​។

ដូច្នេះ​ហើយ​ដោយ​មាន​ការគាំទ្រ ផ្នែក​ហិរញ្ញវត្ថុ​ពី​កម្មវិធី SOYO និង​ផ្នែក​បច្ចេកទេស ហើយ​និង​ផ្នែក​ច្នៃប្រឌិត​ពី​អ្នក​ជំនាញ​ផលិត​កុន​ក្នុងប្រទេស​កម្ពុជា​ ខ្សែ​ភាព​យ​ន្ត​ខ្លី ទាំង​១២​ត្រូវ​បាន​ផលិត​ឡើង​ក្រោម​មូលបទ​នៃ «​ភាព​រីករាយ​» ដែល​មាន​ប្រភេទ​ជា ដ្រា​ម៉ា និង កំប្លុក​កំប្លែង ។​

លោក សាង ច័ន្ទ​វិសាល ដែល​ជា​អ្នក​សរសេរ និង​ដឹកនាំ​រឿង Long Way Home និង The Train បាន​និយាយថា៖ “​បន្ទាប់ពី​ខ្ញុំ ឈ្នះ​បាន​រ​ង្វាន់​ពាន​ប្រាក់​ពី​⁣​មហោស្រព​ភាព​យ​ន្ត​ខ្លី​ឆ្នាំ​២០១៦​មក ខ្ញុំ​មាន​ចិត្តចង់​ធ្វើ​ភាព​យ​ន្ត​បន្ថែម​ទៀ​ត ប៉ុន្តែ​ខ្ញុំ​ពុំ​មាន​ថវិកា​ និង​ការគាំទ្រ​ផ្សេងៗ​ឡើយ​។ ដោយហេតុ​នេះហើយ ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា ឱកាសដ៏​ល្អ​កម្រ​រក​បាន​នេះ​បាន​ជួយ​អោយ​ខ្ញុំ​ផលិត​រឿង​ចេញ​មក និង​ប​ង្រៀន​រូបខ្ញុំ​ទាំង​ចំ​ណេះ​វិជ្ជា​និង​បទពិសោធន៍ ជា​អ្នក​ផលិតភាព​យ​ន្ត​។​”

លោក សាង ច័ន្ទ​វិសាល កាល​ទទួល​ពាន​រង្វាន់​លេខ​២ប្រកួត "​មហោស្រព​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​លើក​ទី​១"

កម្មវិធី​នេះ​មាន​ការ​រួម​សហការ​រវាង​ក្រុមហ៊ុន​ Sabay ​ឌីជីថល​ ដែល​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ព្រះ​ជាណា​ចក្រ​កម្ពុជា និង ផលិតកម្ម ComeTogether ដើម្បី​ជួយ​ផលិតករ​ខ្មែរ​ជំនាន់​ក្រោយ​លើ​ផ្នែក​ហិរញ្ញវត្ថុ និង ការណែនាំ​ដែល​អាច​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ផលិត​បាន​នូ​វ​ខ្សែ​ភាព​យ​ន្ត​ថ្មី ហើយ​និង​ផ្តល់​ជា​កន្លែង ឲ្យ​ពួកគេ​បង្ហាញ​ស្នាដៃ​ភាព​យ​ន្ត​របស់​ខ្លួន​ថែម​ទៀ​ត​។

SOYO​ ដែលជា​ប្រព័ន្ធ​វីដេអូ​អន​ឡាញប្រើប្រាស់​តាម​ប្រ​ព័​ន្ធ អ៊ីន​ធឺ​ណែ​ត​ នឹង​ធ្វើការ​ប្រកាស អំពី​ការប្រកួត​ផលិត​ខ្សែ​ភាព​យ​ន្ត​ខ្នាត​ខ្លី​រដូវ​កាល​ទី​២​ក្នុង​ប្រធានបទ «​សេ្ន​ហា​» នៅ​ពេល​ឆាប់ៗ​នេះ សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំ​ណាប់​អារម្មណ៍​អាច​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នេះ​បាន​។ SOYO​ ប្ដេជ្ញា​ធ្វើ​ការ​លើក​កម្ពស់​វិស័យ​ភាព​យ​ន្ត​ក្នុងស្រុក​ ដើម្បី​ជំ​រុញ​ឲ្យ​មាន​ការផលិត​វីដេអូ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទស្ស​និក​ជន​ក្នុងស្រុក និង​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ជ​ម្រើ​ស​ច្រើន​។

ខ្សែ​ភាព​យ​ន្ត​និង​វីដេអូ​ថ្មីៗ​របស់​ SOYO នឹង​ត្រូវធ្វើ​ការដាក់បញ្ចូល រៀងរាល់​សប្តាហ៍ និង​រៀងរាល់ខែ ហើយ​អាច រក​បាន​នៅលើ​ប្រព័ន្ធ​iOS, Android និង នៅលើ​កុំព្យូទ័រ តាម​រយៈ Web Broswer​។ អតិ​ថិ​ជន SOYO ដែល ទើប​នឹង​ចុះឈ្មោះ នឹង ត្រូវបាន​ផ្តល់ជូន​នូ​វ​កញ្ចប់​វីដេអូ មើល​ដោយ​ឥតគិតថ្លៃ​។ ​ចូល​ទៅកាន់ https://soyo.sabay.com ឬ​ទាញ​យក​កម្មវិធី 'SOYO' ពី Google Play ឬ Apple App Store​៕

ទស្សនា Trailer ភាពយន្ត​ខ្លីៗ​រដូវ​កាល​ទី១៖

ដោយ៖ ថា ម៉ាលីដា

មតិយោបល់