• 2017-09-29 02:34:59
  • ព័ត៌មាន

ទិដ្ឋភាព​ព្រឹទ្ធាចារ្យ​ គង់ ណៃ ទទួល​​គ្រឿង​​ឥស្សរិយយសពី​សម្ដេច ហ៊ុន​ សែន នៅ​វិមាន​សន្តិភាព​​​​​

  • 2017-09-29 02:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ព្រឹកថ្ងៃ​ទី​ ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ​​ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវ​បាន​​អញ្ជើញ​ចូល​ជួប​​សំណេះ​សំណាល​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​បំពាក់​គ្រឿង​ឥស្សរិយយស​នៅ​វិមាន​សន្តិភាព​។

សម្ដេច​តេជោ​ ហ៊ុន សែន បំពាក់គ្រឿង​ឥស្សរិយយស​ជូន​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ គឺ​ដើម្បី​លើក​​ទឹក​ចិត្ត​ដល់​ព្រឹទ្ធាចារ្យ​រូប​នេះ​ ដែល​ទទួល​បាន​ពាន​រង្វាន់​ ហ្វុគុអូកា​ ពី​ប្រទេស​ជប៉ុន​​ក្នុង​នាម​ជា​បុគ្គល​​ដែល​មាន​ស្នាដៃ​ដ៏​ឆ្នើម​នៅ​តំបន់​អាស៊ី​ពាក់​ព័ន្ធ​​ផ្នែក​អប់​រំ​សិល្បៈ​វប្បធម៌​។

បន្ថែម​ពី​នេះ​ទៀត​ក្នុង​គោល​បំណង​ដើម្បី​ថែរក្សា​ និង​អភិរក្ស​សិល្បៈ​បូរាណ​ខ្មែរ​ផ្នែក​ចាប៉ី​ដង​វែង​ឲ្យ​នៅ​គង់​ស្ថិត​ស្ថេរ​តរៀងទៅ​ ដើម្បី​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​។ ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​ គង់ ណៃ ក៏មាន​ការ​ចូល​រួម​អបអរសាទរ​ពី​សំណាក់​អ្នក​សិល្បៈ​ជា​ច្រើន​រូប​ផង​ដែរ​៕

​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់