• 2017-10-17 09:14:35
  • ព័ត៌មាន

សាច់​ញាតិ​អតីត​ស្វាមី សាន ស្រីឡៃ បង្ហើប​ពី​មូល​ហេតុ​ឈាន​ដល់​ការ​បាញ់​សម្លាប់​

  • 2017-10-17 09:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​បាញ់​សម្លាប់​អតីតបេក្ខភាព The Voice Cambodia រដូវកាល​ទី២ អ្នក​នាង សាន ស្រីឡៃ កើត​ឡើង​ទំនង​ជា​លោក ជ័យ រិន គ្មាន​​អ្វី​​ជា​​ទីពឹង​​ទើប​​ឈាន​ដល់​ផ្តាច់​ជីវិត​ទាំង​២​នាក់​តែ​ម្តង។ នេះ​បើ​យោង​តាម​ប្រភព​ពី​សាច់​ញាតិលោក ជ័យ រិន ដែល​ជា​អនុប្រធាន គយ​ប្រចាំ​ច្រក​ ខេត្ត ត្បូងឃ្មុំ។

ប្រភពី​សាច់​ញាត​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ ​បាន​បញ្ជាក់​ថា​ លោក ជ័យ រិន ទើប​តែ​ផ្លាស់​ការងារ​ពី​ខេត្តបន្ទាយ​មាន​ជ័យ​ ទៅ​កាន់ខេត្ត​ត្បូង​ឃ្មុំ ប្រមាណ ៣​ ទៅ​៤​ខែ​ប៉ុណ្ណោះ មុន​ពេល​ករណី​បាញ់​សម្លាប់​នេះ​កើត​ឡើង។

ប្រភព​បន្ត​ថា ការ​បាញ់​សម្លាប់​នាង សាន ស្រីឡៃ ដែល​មិន​ទាន់​លែង​លះ​គ្នា​ដាច់​ស្រេច ហើយ​បាញ់​ខ្លួន​ឯង​តាម​ក្រោយ​ អាច​មក​ពី​លោក​គ្មាន​អ្វី​ត្រូវ​ពឹង​ពាក់​តទៅ​ទៀត បើទោះ​នៅ​សល់​តំណែង​​​អនុប្រធាន​គយ​ក៏​ដោយ។

ទាំង​នេះ​ក៏​ព្រោះ​តែ​ការ​រស់​នៅ​ជា​មួយ​អតីត​បេក្ខភាព  The Voice Cambodia កន្លង​មក ​លោកគ្មាន​សល់​ទ្រព្យ​សម្បត្តិ​អ្វី​នោះ​ទេ ហើយ​ថែម​ សាន ស្រីឡៃ សុំ​ចែក​ផ្លូវ​ជាមួយ​លោក​​ទៀត​។

សាន ស្រីឡៃ និងស្វាមី កាលនៅរស់​

ម្យ៉ាង​​ទៀតលោកថា​ ប្រពន្ធ​ដើម កូន​​ទាំង​៤​នាក់ និង​បង​ប្រុស​បង្កើត​ ដែល​កំពុង​កាន់​តំណែង​ជា​មន្ត្រីគយ ​ប្រចាំ​ខេត្ត​ស្វាយរៀង ក៏​លែង​រវីរវល់​ជា​មួយ​លោកដែរ ព្រោះ​តែ​ការ​ងប់​ងល់​លើ​រឿង​នេះ។ ហេតុ​ផល​ទាំង​នេះ​ អាច​ធ្វើ​ឱ្យ​មន្ត្រីគយ​រូប​នេះ​គិត​ថា​គ្មាន​សល់​អ្វី​ទៀត​សម្រាប់​ខ្លួន​ទៀត ក៏​​បញ្ចប់​ជីវិត​អតីត​ភរិយា ហើយ​បញ្ចាប់​ជីវិត​ខ្លួន​ឯង​តាម​ក្រោយបែប​នេះ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដីកញ្ញា សាន គង្គា ត្រូវ​ជា​ប្អូន​បង្កើត​របស់ សាន ស្រីឡៃ អះអាង​ថា ការ​ស្លាប់​របស់​បង​ស្រី​របស់​នាង ​កើត​ឡើង​ដោយ​ភ្លើង​ប្រច័ណ្ឌ​ទៅ​វិញ​ទេ ព្រោះ​កន្លង​មក ​អតីត​បងថ្លៃ​បាន​សុំ​ឱ្យ​នាងឈប់​ពី​សិល្បៈ​​ជា​ញយ​ដង ​ប៉ុ​ន្តែ​អតីត​បេក្ខភាព The Voice Cambodia មិន​ព្រម ​រហូត​មាន​រឿង​រកាំរកូស​​កើត​ឡើង​មិន​ចេះ​ចប់​ មុន​កើតហេតុការណ៍ដ៏រន្ធត់​​នេះ៕

អត្ថបទ៖ ចរិយា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី