• 2017-10-18 03:08:35
  • ព័ត៌មាន

បញ្ហា​ធំៗ​២​កំពុង​ឡើង​កម្ដៅ មុន​ពិធី​បូជា​សព​របស់​ សាន ស្រីឡៃ ចាប់​ផ្ដើម

  • 2017-10-18 03:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​សព​របស់​អតីត​តារា​ចម្រៀង​ សាន ស្រឡៃ ត្រូវ​បាន​បូជា​នៅ​ព្រឹក​នេះ បញ្ហា​ធំៗ​២​បាន​ផ្ទុះ​កម្តៅ​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​យប់​មិញ​នេះ។

បញ្ហា​ទី១​គឺ  អាចារ្យ​​​វត្ត​សែនសុខ បាន​ទារ​លុយ​ពី​ក្រុមហ៊ុន​ហង្ស​មាស ថ្លៃ​តម្កល់​សព​របស់​ ស្រីឡៃ បើ​មិន​ដូច្នោះ​ត្រូវ​លើ​សព​ចេញ​ពី​ទីតាំង​តម្កល់។

លោក មាស រិទ្ធី  អគ្គ​នាយក​រង​ស្ថានីយ​ទូរទស្សន៍​ហង្សមាស បាន​បញ្ជាក់​​​ថា អាចារ្យ​ប្រចាំ​វត្ត​សែនសុខ​ បាន​ទាមទារ​លុយ​ដូចជា៖

  • ប្រគេន​ដល់​វត្ត​សម្រាប់​តម្កល់សព ១២៥០ដុល្លារ

  • អាចារ្យយោគី ៥០០ដុល្លារ

  • សម្រាប់​វត្ត​ចាត់​ចែង​ពិធី​ ៧០០ដុល្លារ

  • ក្ដារមឈូស ១៥០ដុល្លារ។

លោក​ មាស រិទ្ធី បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Fresh News ថា​ ការ​ទាម​ទារ​លុយ​ថ្លៃ​តម្កល់​សព​នេះ ខាង​វត្ត​សែន​សុខ​មិន​បាន​ដឹង​រឿង​នេះ​ទេ គឺ​បុគ្គល​អាចារ្យ​តែ​ម្ដង ហើយ​បុគ្គល​អាចារ្យ​រូប​នោះ​បាន​អះអាង​ខ្លួន​ឯង​ថា ជា​អាចារ្យ​មក​ពី​វាំង​ទៀត​ផង។

ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​នេះ​ ព្រះ​ចៅ​អធិការ​វត្ត​ក៏​បាន​ចេញ​អះអាង​ដែរ​ថា​ នេះ​ជា​រឿង​បុគ្គល​ វត្ត​មិន​មាន​គោលការណ៍​យក​លុយ​ពី​បុណ្យ​សព​ឡើយ។

​ព្រះ​ចៅអធិការ​ក៏​មាន​សង្ឃដីកា​បន្ត​ថា ករណី​មាន​អាចារ្យ​ទៅ​ទារ​លុយ ថ្លៃ​តម្កល់​សពនេះ គឺ​ព្រះអង្គ​មិន​បាន​ដឹង​ឡើយ ហើយ​អាចារ្យ​រូប​នេះ ក៏​មិនមែន​ជា​អាចារ្យ​ប្រចាំ​វត្ត​សែន​សុខ​ដែរ។ ​អាចា្យ​ប្រចាំ​វត្ត​មាន​ចំនួន​៩​នាក់​​ ហើយ​ព្រះ​អង្គ​បាន​សុំ​ឲ្យ​៥នាក់ មក​ជួយ​រៀបចំ​ចាត់ចែង​​ពិធី​បុណ្យ​សព​នេះ រីឯ៤នាក់ ផ្សេង​ទៀត​ជាប់​ទៅ​បុណ្យ​សព​ប្រជា​ពលរដ្ឋ​ផ្សេង។ ​ បន្ទាប់​ពី​មាន​ជម្លោះ​លើ​ករណី​ទាមទារ​លុយ​នោះ ​លោក មាស រិទ្វី បាន​ទូរស័ព្ទ​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​អភិបាល​ខណ្ឌ​សែនសុខ និង​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ផង​ដែរ។

បញ្ហា​ទី​២៖ មហា​ជន​មាន​ការ​ខឹង​សម្បារ​​ចំពោះ​ទង្វើ​អសីលធម៌​​របស់​មន្ត្រី​នគរបាល​កោសល្យវិច័យ​មួយ​ចំនួន ដែល​ថត​រូប​អាក្រាត​សព​តារា​ចម្រៀង សាន ស្រីឡៃ បង្ហោះ​ពេញ Facebook។

អ្នក​គាំទ្រ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​ផ្ទុះ​ការ​ខឹង​សម្បារ​ជា​ពន់​ពេក ព្រោះ​ក្រោយ​ធ្វើ​កោសល្យ​វិច័យ​លើ​សព​តារា​ចម្រៀង សាន ស្រីឡៃ ​តាម​នីតិ​វិធី​ច្បាប់ មន្ត្រី​សមត្ថកិច្ច​មួយ​ចំនួន​​​​ដែល​គ្មាន​សីលធម៌ និង​គ្មាន​ក្រម​សីលធម៌​ក្នុង​ខ្លួន​ បាន​​នាំ​គ្នា​ថត​រូប​ភាព​អាក្រាត ២-៣​សន្លឹក​ ផ្នែក​ខាង​មុខ​របស់​សព ​បង្ហោះ​ចែក​ចាយ​គ្នា​មើល​ពេញ​យ៉ាង​សប្បាយ​ពាស​ពេញ​ក្រុម​មួយ​ក្នុង​ Facrbook។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ មហាជន​ក៏​បាន​អំពាវ​នាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច តាម​ស្វែង​រក​មន្ត្រី​កោសល្យ​វិច័យ​ដែល​ថត​រូប​នោះ​ មក​ន្ទាទោស​តាមច្បាប់ ដើម្បី​ឲ្យ​សម​នឹង​ទង្វើ​របស់​ពួកគេ៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី