- 2017-10-26 06:28:29
- ព័ត៌មាន
មកដឹងវិធីងាយៗ ដើម្បីបានចូលរួមកម្មវិធី Time of fashion show មិនធ្លាប់មានពីមុន
- 2017-10-26 06:28:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងវិធីងាយៗ ដើម្បីបានចូលរួមកម្មវិធី Time of fashion show មិនធ្លាប់មានពីមុន
ចន្លោះមិនឃើញ
នេះជាលើកទីមួយហើយដែលក្រុមហ៊ុននាឡិកាដៃដែលល្បីល្បាញផ្នែកហ្វេសសិនលើពិភពលោក Ice-watch រៀបចំកម្មវិធីអោយអ្នកឆ្នៃម៉ូតកម្ពុជាបានបញ្ចេញស្នាដៃជាមួយផលិតផលមកពីក្រៅស្រុក។
សម្រាប់អ្នកដែលចូលចិត្តលេងខ្លួនទាន់សម័យ និងអ្នកគាំទ្រទៅលើភាពច្នៃប្រឌិតខាងផ្នែកសម្លៀកបំពាក់ប្រាកដជាមិនគួរំលងកម្មវិធីមួយនេះទេ។ យើងបានឃើញពត៌មានជាច្រើនពីដំណាក់ការក្នុងការរៀបចំកម្មវិធី តែទាំងអស់គ្នាពុំទាន់បានដឹងពីវិធីសាស្ត្រសម្រាប់ការចូលរួមក្នុងកម្មវិធីនៅឡើយទេ។
តាមការបញ្ជាក់ពីខាងក្រុមហ៊ុន Ice-watch ជាអ្នកដែលរៀបចំកម្មវិធីបានឲ្យដឹងថា កម្មវិធីនេះមិនមានការលក់សំបុត្រនោះទេ ប៉ុន្តែសំបុត្រត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់ភ្ញៀវកិត្តិយសទាំងអស់ដែលជាអតិថិជនIce-watch និង ដៃគូសហការ។
ចំពោះអតិថិជន Ice-watch អាចទទួលសំបុត្រចូលរួមកម្មវិធីបានដោយគ្រាន់តែធ្វើការបង្ហាញបណ្ណ័ធានាទៅបុគ្គលិកផ្នែកលក់នៅហាងនាឡិកាដៃ Ice-watch នោះលោកអ្នកនិងទទួលបានសំបុត្រមួយសន្លឹក ប៉ុន្តែប្រសិនបើលោកអ្នកមានកាតV.I.P របស់ Ice-watch វិញលោកអ្នកនឹងទទួលបានសំបុត្រពីរសន្លឹក។ ចំពោះសំបុត្រមួយផ្នែកទៀតគឺបានទៅលើសិល្បៈករ និងដៃគូសហការក្នុងកម្មវិធី។
ទោះយ៉ាងណាក្ដីចំពោះអ្នកដែលចាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធី អាចfollow នៅលើpage ice-watch ,page sabay , page សណ្ឋាគារ SUN&MOON Urban Hotel , page ក្រុមហ៊ុន internet DIGI ដើម្បីចូលរួមលេងgame ឈ្នះសំបុត្រចូលរួមក្នុងកម្មវិធី។
សូមបញ្ជាក់ផងដែលថាចំពោះអតិថិជន Ice-watch អាចទៅបើកយកសំបុត្រចូលរួមកម្មវិធីបានចាប់ពីរថ្ងៃទី29 ដល់ ថ្ងៃទី 31 ខែតុលា នៅសាខា Ice-watch ផ្លូវមុន្នីវង្ស និង ផ្សារសូរិយាជាន់ទីពីរទល់មុខ lotteria burger។
សូមប្រញាប់រួសរាន់ឡើងព្រោះចំនួនមានកំណត់! លេខទូរសព្ទទំនាក់ទំនង
++ ICE-WATCH មុនីវង្ស. ផ្ទះ 169Eo, ផ្លូវ 93, មហាវីថីមុនីវង្ស, មនោរម្យ, 7មករា, ភ្នំពេញ, ទូរសព្ទ័: 077 751000 ++ ICE-WATCH សូរិយា ជាន់ទី២, នៅទល់មុខ Lotteria Burger 078 851000