- 2017-10-29 05:28:48
- ព័ត៌មាន
ស្រីស្អាត៣រូបនេះ មានម្នាក់ត្រៀមចូលរោងការ ចង់ដឹងនរណាគេអត់?
- 2017-10-29 05:28:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត៣រូបនេះ មានម្នាក់ត្រៀមចូលរោងការ ចង់ដឹងនរណាគេអត់?
ចន្លោះមិនឃើញ
ស្រីស្អាតទាំង៣នាក់នេះ កញ្ញា រីយ៉ា តីយ៉ាណា និង ហង្ស ម៉ារ៉ានី មានម្នាក់គ្រោងនឹងចូលរោងការក្នុងពេលឆាប់នេះ ចង់ដឹងថា ម្នាក់នោះជានរណាទេ?
ដោយមិនចង់អូសបន្លាយយូរ តារាស្រីដែលត្រូវចូលរោងជ័យមុនគេនោះ គឺកញ្ញា តីយ៉ាណា ដែលមានឈ្មោះដើមថា ជា ពន្លឺ ។ តារាស្រីវ័យ២២ ឆ្នាំរូបនេះ បានបង្ហើបឲ្យដឹងថា នាងគ្រោងរៀបការនៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨ ខាងមុខនេះ កូនកំលោះដែលមានសំណាងយកនាងធ្វើជាគូអនាគត គឺជាអាណិកជនខ្មែររបស់នៅសហរដ្ឋអាមេរិក។
យ៉ាណា ប្រាប់ថា អនាគតស្វាមីរបស់នាងមានឈ្មោះថា Aaron lim វ័យ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក អ្នកទាំងពីរមានទំនាក់ទំនងស្នេហ៍ជាមួយគ្នាជិត៥ឆ្នាំមកហើយ ទម្រាំឲ្យចាស់ទុំចូលស្ដីដណ្ដឹងតាមផ្លូវច្បាប់។ តាមគម្រោងពិធីមង្គលការរបស់នាង គ្រោងធ្វើសណ្ឋាគារ ភ្នំពេញ ដោយហៅភ្ញៀវតិចតួចប៉ុណ្ណោះ។
ចំពោះតារាស្រី២រូបទៀត កញ្ញា ហង្ស ម៉ារ៉ានី និង កញ្ញា រីយ៉ា មិនទាន់បង្ហាញតម្រុយពីផែនការចូលរោងជ័យនៅឡើយទេ។ ហង្ស ម៉ារ៉ានី ត្រូវបានគេដឹងថា មានសង្សាររួចទៅហើយ ជាអ្នកជំនួញម្នាក់មានវ័យលើសនាងតិចតួច ដែលអ្នកទាំងពីរទៅណាមកណាតែងតែបណ្ដើរគ្នា មិនដែលខានឡើយ។
ចំពោះ កញ្ញា រីយ៉ា នៅមិនទាន់បញ្ចេញមុខម្ចាស់ចិត្តនៅឡើយទេ តារាស្រីល្បីតាមការសម្ដែងបទ "ទីបំផុត" រូបនេះ ប្រាប់ថា ខ្លួននៅក្មេង មិនទាន់គិតរឿង គូអនាគតទេ ចង់រៀនឲ្យចប់ និងប្រលូកការងារសិល្បៈឲ្យច្រើនជាងនេះសិន។
ក្រៅពីមានអាជីពជាតារាសម្ដែង តារាស្រីទាំង៣ខាងលើត្រូវបានគេដឹងថា ជាមន្ត្រីប៉ូលិសនៅស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ថែមទៀតផង។
កញ្ញា តីយ៉ាណា ទើបតែបោះជំហានចូលសិល្បៈតែ៣ឆ្នាំនេះទេ ក្រៅពីថត MV និងស្ប៉តពាណិជ្ជកម្មមួយចំនួន តារាស្រីរូបនេះ ធ្លាប់សម្ដែងភាពយន្តបាន៣រឿងផងដែរ ក្នុងនោះ មានរឿង "ភូមិអត់មនុស្ស", "ទេពធីតាសំរាម" និង "សិសិរដូវក្នុងបេះដូង" ជាដើម។ក្រោយពីរៀបការរួច ស្រីស្រស់រូបនេះប្រាប់ថា ខ្លួនចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយប្ដីតែម្ដង៕
ចុចអាន៖