• 2017-11-10 09:26:12
  • ព័ត៌មាន

វីវរហើយ! ត្រចៀកកាំ ជាប់​បម្រាម​ពី​ទីផ្សារ​មូលបត្រចិនរហូត ៥ឆ្នាំ

  • 2017-11-10 09:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ដ៏​កក្រើក​មួយ​កំពុង​ផ្ទុះ​ឡើង​ នៅ​ប្រទេស​ចិន​ ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវពិន័យ​ ចំពោះ​តារា​សម្ដែង​ស្រី​ចិន​ Zhao Wei និង​ស្វាមី​របស់នាង​លោក​ Huang Youlong ដែល​បាន​លួច​បន្លំ​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​ជំនួញ។

បទ​បម្រាម​នេះ​ ត្រូវ​បាន​ដាក់​ទោស​ជា​កំហិត​ចំពោះ​ តារា​ស្រី​ Zhao Wei ឫ "ត្រចៀកកាំ" ទាក់ទង​នឹង​ករណី​លួច​បន្លំ​ទីផ្សារ​មូលបត្រ​ចិន​ (CSRC) កាល​ពី​ថ្ងៃ​ ពុធ​ ទី​ ០៨​ ខែ​វិច្ឆិកា​កន្លង​ទៅ។ បើ​តាម​សេចក្ដី​រាយការណ៍​ នាង​នឹង​ត្រូវ​ជាប់​បម្រាម ពី​ទីផ្សារ​មូលបត្ររយៈ​ពេល​ដល់​ទៅ​ ៥​ឆ្នាំ​ឯណោះ។

ខាង​ក្រុមហ៊ុន​របស់​នាង​ “Longwei Culture & Media” បាន​ប្រកាស​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន​ថា​ វា​អាច​នឹង​ត្រូវ​ចំណាយ​ អស់​ ៣​ពាន់​លាន​យ័ន (ប្រហែល ៤៥១,៧៤លានដុល្លារ) ដើម្បី​ទទួល​បាន​ក្រុមហ៊ុន​គំនូរ​ជីវចល “Zhejiang Sunriver Culture” ដែល​បាន​ចុះ​បញ្ជី​ក្នុង​ទីក្រុង​សៀងហៃ។

ទោះ​ជា​យ៉ាង​ណា​នៅ​ដើម​ខែ​កុម្ភៈ​ ក្រុមហ៊ុន​របស់​តារា​ស្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ច្រាន​ចោល​ការ​ដេញ​ថ្លៃ​ភាគហ៊ុនចំនួន ២៩​ភាគរយ​ បន្ទាប់​ពី​និយតករ​បាន​ចេញ​លិខិត​ស្នើ​សុំ​ព័ត៌មាន​បន្ថែម​អំពី​កិច្ច​ព្រម​ព្រៀង​នេះ។

ដោយឡែក​ ខាង​ការស៊ើបអង្កេត ទីផ្សារ​មូលបត្រ​ចិន បាន​រក​ឃើញ​ថា Zhao Wei និង​ក្រុមហ៊ុន​របស់​នាង​បាន​រំលោភ​លើ​ច្បាប់​នៃ​ការ​បញ្ចេញ​ព័ត៌មាន​ដោយ​មាន​ចេតនា​ប្រមូល​ផ្ដុំ​ និង​ទិញ​ទាំង​គ្មាន​ធនធាន​គ្រប់គ្រាន់​ ឬ​គ្មាន​ការ​គាំទ្រ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ ។

ជាក់ស្ដែង​ បើ​តាម​ការ​ប្រកាស​ អ្នក​ដែល​ល្មើស​នឹង​ច្បាប់​ នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ក្នុង​ម្នាក់ ៣០០ ០០០យ័ន (ប្រហែល ៤៥ ០០០ដុល្លារ)​ ឯណោះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់