• 2017-11-21 09:15:30
  • ព័ត៌មាន

អ្នក​អាន​ត្រៀម​ចិត្ត​សម្រាប់​ព្រឺ​រន្ធត់​ជាមួយ «ផ្ទះគ្រូទាយ»

  • 2017-11-21 09:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ភាគ​រឿង​ផ្ទះ​គ្រូ​ទាយ​ដែល​ជា​ស្នាដៃ​ប្រលោម​លោក​របស់​ ពេជ្រ បណ្ឌិត ពេល​នេះ​ត្រូវ​បាន​ប្រកាស​ថត​ចប់​ស្រេច​បាច់​ហើយ។

លោក ស៊ុត ឈាងឡេង នាយក​គ្រប់គ្រង​ផ្នែកអាជីវកម្ម​របស់ Soyo បាន​ឲ្យដឹងថា ផ្ទះ​គ្រូ​ទាយ​ និទាន​ពី​រូប​សំណាក​ដ៏​ចម្លែក​លាក់​ក្រោយ​ចម្ការ​របស់​មេមត់​ដែល​ល្មោភ​លាភ​ សុខ​ចិត្ត​ធ្វើ​អំពើ​បាប​តាម​ផ្លូវ​វិជ្ជា​ងងឹត។ អ្នក​និពន្ធ​បាន​ផ្សារ​ភ្ជាប់​និទាន​នេះ​ទៅ​នឹង​ជំនឿ​ខ្មែរ ដែល​តែង​តែ​ឲ្យ​កូន​ចៅ​ប្រុង​ប្រយ័ត្ន​ មិន​ឲ្យ​បាត់​របស់​ជាប់​ខ្លួន​នានា​ ដូចជា សក់ សម្លៀក​បំពាក់​ គ្រឿង​ប្រើ​ប្រាស់​ផ្សេងៗ ដែល​អ្នក​លេង​អាគម​ទំាង​ឡាយ​អាច​ប្រើវា​មក​ជា​អាវុធ​សម្លាប់​សាមី​ខ្លួន​បាន​ដោយ​មិន​ជាប់​ទោស​អូស​ដំណើរ។

អ្នក​និពន្ធ ម៉ីស​ន សុធារី ដែល​ប្រើនាម​ ពេជ្រ បណ្ឌិត​ ក្នុងបណ្តារឿង​មន្ត​អាគម បានឲ្យ​ដឹង​ថា Studio4 បាន​ផលិត​រឿង​សម្រាប់​អនឡាញ​នេះ រយៈ​ពេល​៥ខែ ដោយ​សម្រិត​សម្រាំង ទីតាំង​តួអង្គ និង​បច្ចេកទេស​ថ្មី​ឆ្លើយ​តប​ទៅ​នឹង​ឈុតឆាក​ដ៏ព្រឺព្រួច​ដែល​មាន​នៅក្នុង​ប្រលោម​លោក។

ក្រៅ​ពី​រឿង​ខាង​លើ លោក ស៊ុត ឈាងឡេង បញ្ជាក់​ថា រឿង​ផ្សេង​ទៀត​របស់​ពេជ្រ​បណ្ឌិត កំពុង​តែ​ដំណើរ​ការ​ផលិត​ជា​បន្ត​បន្ទាប់។​ លោកថា៖ «យើង​គ្មាន​គម្រោង​បញ្ចាំង​វីដេអូ​ដ៏​ល្អ​នេះ​នៅ​ទីណា​ផ្សេង​ទេ!សូមdownload Soyoដើម្បី​ឲ្យ​អ្នក​ផ្ទះ​របស់​អ្នក​អាច​ជុំ​គ្នា​ទស្សនា​ភាពយន្ត​មន្ត​អាគម​ខ្មែរ​ដ៏​ល្អ​មួយ​នេះ!»

Soyo Cambodiaគឺ​ជា​បណ្តុំ​វីដេអូ​ជា​ច្រើន​ដែល​ទស្សនិកជន​អាច​រក​បាន​រឿង​ថ្មីៗ​ជា​ច្រើន​សម្បូរ​បែប។

អត្ថបទ៖ ដេត ធន្នី

មតិយោបល់
អត្ថបទថ្មី