• 2017-11-24 00:30:00
  • ព័ត៌មាន

ផ្ទះ​តារា​ណា​ខ្លះ​សង់​ឡើង​ពិសេសសឹងអី តែដាក់​លក់​ហើយ​គ្មាន​អ្នក​ចង់​ទិញ​?

  • 2017-11-24 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​ហើយ​ថា ភាគ​ច្រើន​តារា​ល្បី​ៗ​តែង​តែ​​ផ្លាស់​ប្ដូរ​លំនៅ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ហើយ​ផ្ទះ​ចាស់​របស់​ពួក​គេ​ត្រូវ​ដាក់​លក់​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ បើ​តាម​វិប​សាយ​របស់​ Redfin បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ជា​របស់​តារា​ៗ ភាគ​ច្រើន​ដាក់​លក់​ដាច់​ប្រហែល​ក្នុង​អំឡុង​ពេល​ ៣៦​ថ្ងៃ​លើស​ផ្ទះ​​ជន​សាមញ្ញ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​តារា​ប៉ុន្មាន​ដួង​នេះ មិន​មាន​វាសនា​ដូច​តារា​ដទៃ​នោះ​ទេ ផ្ទះ​របស់​ពួក​គេ​ដាក់​លក់​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​មើល​ឃើញ​សោះ។

១. តារា​ចម្រៀង 50 Cent

ផ្ទះ​របស់​តារា​ចម្រៀង 50 Cent ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទី​ក្រុង​ Farmington រដ្ឋ Connecticut ត្រូវ​បាន​ដាក់​លក់​ដំបូង​ក្នុង​តម្លៃ ១៨ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៥។ នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​​ដដែល​ លោក​បាន​ទម្លាក់​តម្លៃ​មក​ត្រឹម ៨,៥លាន​ដុល្លារ។ ក្នុង​ឆ្នាំ ២០១៦ ដោយ​នៅ​តែ​លក់​មិន​ដាច់ លោក​ក៏​បាន​ទម្លាក់​តម្លៃ​បន្ថែម​ទៀត​ មក​នៅ​ត្រឹម ៥,៩លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​តម្លៃ​នេះ​នៅ​តែ​ដាក់​លក់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

២. កីឡាករ​បាល់​បោះ Michael Jordan

កីឡាករ​បាល់​បោះ​ដ៏​ល្បីល្បាញ​រូប​នេះ បាន​ដាក់​លក់​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​របស់​លោក​ក្នុង​តម្លៃ ២៩លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១២។ ៥​ឆ្នាំ​ក្រោយ​មក ដោយ​សារ​តែ​នៅ​តែ​លក់​មិន​ចេញ លោក​បាន​ទម្លាក់​តម្លៃ​ចុះ​អស់​ពាក់​កណ្ដាល​មក​នៅ​ត្រឹម ១៤,៨លាន​ដុល្លារ​។

៣. អ្នក​ច្នៃ​ម៉ូដ Tommy Hilfiger

អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​ Tommy Hilfiger និង​ប្រពន្ធ​របស់​លោក​បាន​ដាក់​លក់​ផ្ទះ​ដែល​ច្នៃ​ម៉ូដ​ដ៏​ប្រណីត​របស់​ពួក​គេ​ក្នុង​តម្លៃ ៨០លាន​ដុល្លារ។ ក្រោយ​មក​តម្លៃ​ ក៏​ធ្លាក់​មក​នូវ​ត្រឹម ៧៥​លាន​ដុល្លារ ក្រោយ​ទៀត​សល់​ត្រឹម ៦៨,៩លាន​ដុល្លារ ហើយ​ចុះ​បន្ថែម​ទៀត​នៅ​ត្រឹម ៥៨,៩លាន​ដុល្លារ។ ដោយ​នៅ​តែ​លក់​មិន​ដាច់​ ផ្ទះ​របស់​លោក​ដាក់​លក់​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​ត្រឹម ៥០លាន​ដុល្លារ​តែ​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ Businessinsider ប្រែសម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី