• 2017-11-24 05:25:00
  • ព័ត៌មាន

Katy Perry ណាត់​គ្នាជាមួយ​ The Weeknd បញ្ឈឺ​ Selena Gomez?

  • 2017-11-24 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ "Roar” ត្រូវ​គេ​ប្រទះ​ឃើញ​ចេញ​ទៅ​ក្រៅ​ដើម្បី​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​អតីត​សង្សារ​របស់ Selena Gomez, The Weekmd កាល​ពី​សប្ដាហ៍​មុន​ ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​អ្នក​ទាំង​ពីរ​កំពុង​តែ​ទាក់​ទង​គ្នា។

ប្រភព​មួយ​បាន​បញ្ជាក់​ថា​ ការ​ជួប​គ្នា​រវាង​ Katy និង​ The Weeknd នេះ​អាច​ជា​ការ​សងសឹក​របស់ Katy ទៅ​កាន់​ Selena ។ Selena បាន​ណាត់​ជួប​ជាមួយ​អតីត​សង្សារ​ Katy តារា​សម្ដែង Orlando Bloom កាល​ពី​ខែ​ឧសភា​ ខណៈ​ពេល​ដែល​ Katy កំពុង​តែ​ទាក់​ទង​លោក។ ហេតុ​ដូច្នេះ​ហើយ​ទើប​ Katy បាន​ស្វែង​រក​ឱកាស​ដើម្បី​បញ្ឈឺ​ចិត្ត​ Selena វិញ​ម្ដង។

បើ​តាម​ការ​រាយ​ការណ៍​ពី Glamour, Katy និង​ The Weekend បាន​ចំណាយ​ពេល​ជាមួយ​គ្នា​នៅ​ភោជនីយដ្ឋាន​នោះ​ រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ បន្ទាប់​មក​ក៏​ចែក​ផ្លូវ​គ្នា​ត្រលប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន។

Katy គឺ​ជា​តារា​ចម្រៀង​ម្នាក់​ដែល​មិន​ចូល​ចិត្ត​ឲ្យ​នរណា​ម្នាក់​កាត់​មុខ​ឡើយ។ បើ​តាម​ប្រភព​មួយ​ពី The Sun, Katy មាន​អារម្មណ៍​ខឹង​សម្បារ​ជា​ខ្លាំង​នៅ​ពេល​នោះ ព្រោះ​នាង​មាន​អារម្មណ៍​ខ្មាស​គេ​ដោយ​សង្សារ​ខ្លួន​នៅ​ជាមួយ​នារី​ផ្សេង​។

Selena និង​ Orlando Bloom ជួប​គ្នា​កាល​ពី​ខែ​ឧសភា

ទោះ​បី​ជា Selena បញ្ជាក់​ថា​នាង​និង​ Orlando គ្រាន់​តែ​ជួប​គ្នា​លក្ខណៈ​មិត្តភ័ក្ដិ​ក៏​ដោយ​ ក៏​ Katy នៅ​តែ​មិន​ពេញ​ចិត្ត នេះ​អាច​ដោយ​សារ​តែ​ Selena និង Orlando ធ្លាប់​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ ២០១៤៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី