• 2017-11-24 04:43:00
  • ព័ត៌មាន

ក្តៅ! លី អ៊ីវ៉ាធីណា និង អ៊ីវ៉ា​ ដាក់​ពាក្យ​ប្ដឹង​​​បុរស​​ដែលថា ​ធ្លាប់​ឡើង​គ្រែ​​ជា​មួយ​ខ្លួន

  • 2017-11-24 04:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​ទី​ ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ​​កញ្ញា លី អ៊ីវ៉ាធីណា រួម​ទាំង​ អ៊ីវ៉ា បាន​សម្រេច​គ្នា​ដាក់​ពាក្យ​ប្ដឹង​វែក​រក​មុខ​បុរស​ម្នាក់​​ពី​បទ​ បរិហារ​កេរ្តិ៍​ អ្នក​ទាំង​ពីរ​ជា​សាធារណៈ​។

លី អ៊ីវ៉ាធីណា បាន​ប្រាប់​ Sabay ថា នាង​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ មិន​គួរ​​ណា​បុរស​ម្នាក់​ហ្នឹង​ហ៊ាន​ ប្រើ​ពាក្យ​ពេចន៍​អសុរោះ​ព្រម​ទាំង​បង្ហោះ​រូប​​​មួល​បង្កាច់​មក​លើ​​ខ្លួន​ និង​អ៊ីវ៉ា ថា​​រូប​គេ​ធ្លាប់​បាន​គេង​ជាមួយ​ នាង​​ដូច្នេះ​សោះ។

នាង​ថា​៖​ “និយាយ​ទៅ​ បុរស​ម្នាក់​ហ្នឹង​គាត់​ផុស​ រូប​ខ្ញុំ​ និង​អ៊ីវ៉ា នៅ​លើ​ហ្វេស​ប៊ុក​បែប​ហ្នឹង​ ពិត​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​ពួក​ខ្ញុំ​យ៉ាង​​ខ្លាំង ហេតុ​ដូច្នេះ​ហើយ​ ទើប​ខ្ញុំ​ទាំង​ពីរ​នាក់​ សម្រេច​ដាក់​ពាក្យ​ប្ដឹង​ពី​បទ​ "បរិហារ​កេរ្តិ៍​" ​ ចង់​ដឹង​ថា​ហេតុ​​អ្វី​បាន​គាត់​ធ្វើ​ដូច្នេះ​"។

ពាក់​ព័ន្ធ​​រូប​ថត​ហ្វេស​ប៊ុក​ឈ្មោះ ឆៃណាតូ ​​ថត​ជាមួយ​នាង​ហើយ​យក​ទៅ​បង្ហោះ​ លី អ៊ីវ៉ាធីណា ​ថា​​ ជា​រូប​ចាស់​ថត​នៅ​ពេល​​ដែល​នាង​ទៅ​ច្រៀង​ខន​សឺត​ ហើយ​បុរស​ម្នាក់​នោះ​មក​សុំ​​ថត​ជា​មួយ​ខ្លួន​ក្នុង​នាម​ជា​អ្នក​គាំ​ទ្រ​ នាង​ក៏​យល់​ព្រម​ថត​ជាមួយ​ដោយ​មិន​នឹក​ស្មាន​ថា​ មាន​រឿង​បែប​នេះ​កើត​ឡើង​​ឡើយ។

​លី អ៊ីវ៉ាធីណា បញ្ជាក់​ថា ទោះ​បី​ជា​មាន​ការ​សុំ​អង្វរ​ពី​ម្ចាស់​ហ្វេស​ប៊ុក​ឈ្មោះ ឆៃណាតូ មិន​ឲ្យ​ដាក់​ពាក្យ​ប្ដឹង​ក្ដី​ តែ​​នាង​ និង អ៊ីវ៉ា មិន​អាច​ឈប់​បាន​ទេ​ ព្រោះ​នេះ​ជា​រឿង​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ មិន​មែន​យក​មក​លេង​សើច​​បាន​តាម​តែ​នឹក​ឃើញ​នោះទេ​៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់