• 2017-11-29 06:30:00
  • ព័ត៌មាន

ធ្ងន់​កហើយ! Bruno Mars ជាប់​ក្ដី​ក្ដាំ​មិនធម្មតា​ក្រោយ​បង្ហោះ​រូប​១សន្លឹក

  • 2017-11-29 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ ទាក់ទង​នឹង​តារា​ចម្រៀង​​អាមេរិក​ Bruno Mars ត្រូវ​អ្នក​ថត​រូប​ម្នាក់​ប្រកាស​ប្ដឹង​ផ្ដល់ ដោយសារ​បញ្ហា​ត្រឹម​បង្ហោះ​រូប​មួយ​សន្លឹក។

បើ​តាម​វិបសាយ​ TMZ បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំនាញ​ថតរូប​ម្នាក់​ ឈ្មោះ​ Catherine McGann បាន​ថត​រូប​របស់​ Bruno Mars កាល​ពី​ឆ្នាំ​ ១៩៨៩។ ពេល​នោះ​ដែរ​ Bruno ទើប​មាន​អាយុ​ ៣ ឫ​ ៤​ឆ្នាំ​ប៉ុណ្ណោះ​ និង​បាន​តុបតែង​បន្លំ​ខ្លួន​ដូច​ តារា​ចម្រៀង​ Elvis Presley។

រយៈ​ ២៨​ឆ្នាំ​រំលង​ផុត​ទៅ ក្នុង​ខែ​មិថុនា​ឆ្នាំ ២០១៧​នេះ តារា​ប្រុស​ម្ចាស់​បទ​ "The Lazy Song” បាន​បង្ហោះ​រូប​នោះ​លើ​គណនី​ Instagram , Facebook និង​ Twitter ដោយ​បាន​ទទួល​ចំនួន​ Like និង​ Share ជា​ច្រើន។ ចំណែក​រូប​បង្ហោះ​លើ Instagram លោក​ទទួល​បាន​ចំនួន​ចុច Like រហូត​ទៅ​ដល់​ ១,២លាន​ដង​ឯណោះ។

អ្វី​ដែល​គួរ​ឲ្យភ្ញាក់​ផ្អើល​នោះ​ Mars បែរ​ជា​មិន​បាន​សុំ​សិទ្ធិ​ពី​ អ្នកស្រី​ McGann ក្នុង​ការ​បង្ហោះ​រូប​នេះ​ឡើយ​ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ថត​រូប​ រូប​នេះ​មាន​ការ​ភ្ញាក់ផ្អើល​ពេល​ឃើញ​រូប​ដែល​ខ្លួន​ខំ​ថត​ បង្ហោះ​ពេញ​អ៊ីនធឺណិត​ ដោយគ្មាន​ការ​អនុញ្ញាត។

មូល​ហេតុ​នេះ​ ធ្វើ​ឲ្យ​អ្នក​ស្រី​ Catherine McGann កើតទុក្ខ​មិន​សុខ​ចិត្ត​ រហូត​ដល់​ថ្នាក់​ ដាក់​ពាក្យ​ប្ដឹង Bruno Mars និង​ផលិតកម្ម​របស់​លោក (Warner Music) តែ​ម្ដង។ អ្នក​ថត​ដដែល​ កំពុង​ស្នើ​សុំ​តុលាការ​ឲ្យ​ពួកគេ​សង​ជំងឺចិត្ត​ ព្រម​ទាំង​តម្រូវ​ឲ្យ​បង់​ប្រាក់​ចំណេញ​ដែល​បាន​ពី​រូបថត​នោះ​មក​ឲ្យ​ភាគី​អ្នក​ស្រី​ទៀត​ផង៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់