- 2017-12-09 02:52:07
- ព័ត៌មាន
ទម្លាយមូលហេតុនៃការស្លាប់របស់តារាចម្រៀង Lil Peep
- 2017-12-09 02:52:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយមូលហេតុនៃការស្លាប់របស់តារាចម្រៀង Lil Peep
ចន្លោះមិនឃើញ
ទីបំផុត មរណភាពដ៏គួរឲ្យសោកសង្រេងរបស់តារាចម្រៀង Lil Peep ត្រូវបានគេរកឃើញមូលហេតុហើយ។
របាយការណ៍ត្រួតពិនិត្យជាតិពុលពីក្រុមគ្រូពេទ្យពិនិត្យសាកសពក្នុងតំបន់ Pima សហរដ្ឋអាមេរិកបានឲ្យដឹងថា តារាចម្រៀងវ័យ២១ឆ្នាំរូបនេះ បានស្លាប់ដោយសារតែការប្រើប្រាសថ្នាំបំបាត់ការឈឺចាប់ Fentanyl និងថ្នាំរំងាប់អារម្មណ៍ Xanaxហួសកម្រិត។
មូលហេតុនៃមរណភាពនេះទៀតសោត អាចបណ្ដាលមកពីភាពចៃដន្យ ឬការធ្វេសប្រហែសរបស់លោក។ ការប្រើប្រាស់ថ្នាំទាំង២មុខនេះព្រមគ្នា អាចធ្វើឲ្យបានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចឈានដល់ការប៉ះពាល់ផ្នែកផ្លូវដង្ហើមខ្លាំង និងសន្លប់បាត់ស្មារតី។
អ្នកគ្រប់គ្រងរបស់តារាចម្រៀង Lil Peep បានឃើញតារាចម្រៀងរូបនេះសន្លប់បាត់ស្មារតីនៅក្នុងឡានសម្រាប់ការប្រគំតន្ត្រីរបស់លោកនៅថ្ងៃទី ១៦ ខែវិច្ឆិកា។ ពោលគឺប៉ុន្មានម៉ោងមុនពេលដែលលោកចេញទៅសម្ដែងនៅ ក្លឹបរាត្រីក្នុងទីក្រុងTuscon រដ្ឋArizona។ ខាងកម្លាំងសមត្ថកិច្ចបានរកឃើញកំប៉ុងថ្នាំ និងភស្តុតាងពីការប្រើប្រាស់ថ្នាំហួសកម្រិត ប៉ុន្តែរឿងនេះមិនបានដាក់ការសង្ស័យទៅលើបទឧក្រិដ្ឋនោះទេ។
ដោយបានលឺដំណឹងដ៏ក្រៀមក្រំនេះ សិល្បករផ្សេងទៀតដូចជាលោក Post Malone និងអតីតមិត្តស្រីរបស់លោក Peep នាង Bella ក៏បានចេញសាររំលែកទុក្ខចំពោះរូបតារាចម្រៀងរូបនេះផងដែរ៕