រ៉ូបបែបម្ចាស់ក្សត្រីរបស់ ថន ដារ៉ា ដឹងថាតម្លៃប៉ុន្មានទេ?
អ្នកស្រី ឌី ម៉ាឡែន ម្ចាស់ហាង ប៉ារ៉ាឌី អ្នកច្នៃម៉ូដឲ្យ ថន ដារ៉ា សម្រាប់អាពាហ៍ពិពាហ៍កាលពីយប់មិញ ប្រាប់ថា រ៉ូបរៀបការពណ៌សវែងអូសដីបែបម្ចាស់ក្សត្រីដែលគ្រងដោយកូនក្រមុំ ថន ដារ៉ា មានតម្លៃ ៣៨០០ដុល្លារ ចំណាយពេលកាត់ ៣សប្ដាហ៍ឯណោះ។
“តាមបងដឹង ថន ដារ៉ា ប្រាប់បងថា គាត់ប៉ងយូរហើយ ថ្ងៃណាបើគាត់បានរៀបការ កាត់ចង់បានរ៉ូប ដូចរ៉ូបរៀបការប្រពន្ធស្ដេចអង់គ្លេស William ដែរ ។ ណាមួយឥឡូវគាត់បានចូលរោងជាមួយយស្វាមីគាត់អ្នកមានមុខមានមាត់ក្នុងជួររាជការផងនោះ ដូច្នេះគាត់សម្រេចឲ្យខាងបងច្នៃជារ៉ូបនេះឡើងឲ្យសមទៅនឹងកម្មវិធីក៏ដូចស្វាមីរបស់គាត់ដែរ"។
ចង់ដឹងរ៉ូប ថន ដារ៉ា ស្រស់ស្អាតយ៉ាងណាទស្សនារូបភាពខាងក្រោម៖
អត្ថបទ៖ ថា ម៉ាលីដា