ទើបលក់អគារ ១កន្លែង ឥឡូវ Rain ទិញ១ទៀតតម្លៃរាប់លានដុល្លារជាកន្លែងត្រូវប៉ាន់ខាងជំនួញ
មានសេចក្ដីរាយការណ៍មកថា Rain កំពូលតារាចម្រៀង K-Pop បានទិញអគារមួយកន្លែងកម្ពស់ ៨ជាន់ មានតម្លៃដល់ទៅ ៩២ពាន់លានវ៉ុន (ខ្ទង់ ៨០,៦លានដុល្លារ) ហើយអគារនេះនៅមិនឆ្ងាយពី Gangnam Station ប៉ុន្មានទេ។