• 2022-03-12 15:21:39
  • ព័ត៌មាន

Rain ធ្លាប់នឹកស្ដាយ​ ត្រង់មិន​បាន​រៀប​ចំ​មង្គល​ការ​ធំដុំឲ្យប្រពន្ធ

  • 2022-03-12 15:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា មង្គល​ការ​របស់​ Rain និង​ Kim Tae Hee បាន​ចំណាយ​ទឹក​ប្រាក់​ក្នុង​ការ​រៀប​ចំ​ពិធី​ចំនួន​ត្រឹម​ ជិត​ ២ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ចំនួន​ចំណាយ​នេះ​ បាន​នាំ​ឲ្យ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ប្ដី​ប្រពន្ធ​នេះ​សុទ្ធ​តែ​ជា​តារា​ល្បី​ ប៉ុន្តែ​សម្រេច​ចំណាយ​លុយ​ក្នុង​ពិធី​ទាំងមូល​​តិច​បំផុត។

ដោយឡែក​​ Rain កំពូល​តារា​កូរ៉េ​ ក៏ធ្លាប់បាន​ទម្លាយ​ពី​ជីវិត​រៀបការ​របស់​លោក​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​មាន​ឈ្មោះ​ថា​ "Carefree Travelers” កាល​ពីពេលកន្លងទៅដែរ។ លោក​បាន​និយាយ​ថា​ ខ្លួន​ពិត​ជា​មាន​អារម្មណ៍​សោកស្ដាយ​ដែល​មិន​បាន​រៀបចំ​ពិធី​មង្គលការ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។

Rain បាន​បន្ត​ទៀត​ថា​ ខ្លួន​បាន​រៀប​ចំ គម្រោង​ជា​ច្រើន​សម្រាប់​ថ្ងៃ​សំខាន់​ក្នុង​ជីវិត​ ហើយ​ថែម​ទាំង​បើ​កគណនី​សន្សំ​សម្រាប់​ចំណាយ​ក្នុង​ថ្ងៃមង្គលការ​ទៀត។ ប៉ុន្តែ​​ដោយសារ​ Kim Tae Hee ចង់​រៀប​ចំ​បែប​ស្ងាត់ស្ងៀម​ ជា​លក្ខណៈ​ឯកជន​បែប​សាមញ្ញ​ ដូចនេះ​លោក​ដែល​ជា​ស្វាមី​ក៏​ស្រប​តាម​ការ​យល់​ឃើញ​របស់​ភរិយា​ ព្រោះ​ចង់​ឲ្យ​នាង​សម្រេច​តាម​បំណង។

ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​ពេល​នោះ​ ឈុត​ដែល​លោក​ពាក់​ថ្ងៃ​នោះ​ គឺ​ជា​​ឈុត​ដែល​លោក​មាន​ស្រាប់​ ហើយ​គូ​ស្វាមី​ភរិយា​ក៏​មិន​បាន​ជួល​អ្នក​ថត​រូប​ណា​ដែរ។ ជំនួស​មក​វិញ​ ភ្ញៀវកិត្តិយស​ទៅវិញ​ទេ​ ដែល​ដើរ​តួ​ជា​អ្នក​ថត​រូប​ឲ្យ​លោក​ និង​ភរិយា​ក្នុង​ថ្ងៃ​មង្គល។

ខណៈ​ តួ​ប្រុស​ លី​យ៉ុង​ចេ​រូប​នេះ​ មិន​មាន​អាពាហ៍ពិពាហ៍​ធំ​ដំ​ដូច​គូ​ស្នេហ៍​ល្បី​ផ្សេង​ទៀត​ក៏​ពិត​មែន ប៉ុន្តែ​យ៉ាង​ណា​ភរិយា​បាន​សប្បាយ​ចិត្ត​ ដូច​នេះ​លោក​ក៏​សប្បាយ​ចិត្ត​ទៅ​តាម​នោះ​ដែរ គ្រាន់​តែ​ស្ដាយ​មិន​បាន​រៀប​ចំ​ធំដំ។ តារា​ប្រុស​វ័យ​ ៣៥​ឆ្នាំ​រូប​នេះ​ ឲ្យ​ដឹង​ទៀត​ថា​ Tae Hee គឺ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ធ្វើ​ឲ្យ​ជីវិត​លោក​ស្រស់​បំព្រង​ ហើយ​ឲ្យ​តែ​ពេល​លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​ លោក​ពិត​ជា​នឹក​នាង​ណាស់។

លោក​ឪពុក​កូន ២ ​រូប​នេះ​ បាន​និយាយ​បែប​កំប្លែង​ទៀត​ថា​ ឥឡូវ​លោក​មាន​អារម្មណ៍​ថា​ពិបាក​ដែរ​ ពេល​ត្រូវ​បញ្ចូល​អារម្មណ៍​ក្នុង​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ពិបាក​ចិត្ត​ ដោយសារជីវិត​ស្នេហា​លោក​ មាន​ក្ដី​សុខ​ពេក៕

ប្រភព៖ entertainment.toggle អត្ថបទ៖ ធារី

មតិយោបល់