• 2021-07-08 03:01:59
  • ព័ត៌មាន

ទើបលក់អគារ ១កន្លែង ឥឡូវ Rain ទិញ១ទៀតតម្លៃរាប់លានដុល្លារជាកន្លែងត្រូវប៉ាន់ខាងជំនួញ

  • 2021-07-08 03:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដីរាយការណ៍មក​ថា​ Rain កំពូលតារា​ចម្រៀង K-Pop បាន​ទិញ​អគារ​មួយ​កន្លែងកម្ពស់ ៨ជាន់ មាន​តម្លៃ​ដល់ទៅ ៩២ពាន់លានវ៉ុន (ខ្ទង់ ៨០,៦លានដុល្លារ) ហើយអគារនេះនៅ​មិនឆ្ងាយពី Gangnam Station ប៉ុន្មានទេ។

ផ្អែក​តាមការចេញ​ផ្សាយ​ពិវិបសាយ Newsen តារា​កូរ៉េ Rain ទើប​បាន​ទិញអគារ​មួយ​កន្លែង​នៅក្នុង​តំបន់ Seocho-Dong ក្នុងតម្លៃ ៩២ពាន់លានវ៉ុន (ខ្ទង់ ៨០,៦លានដុល្លារ)​។ បើ​ធ្វើ​ដំណើរ​ពី Gangnam Station ត្រូវចំណាយ​រយៈពេលត្រឹម ២នាទី​​ប៉ុណ្ណោះ ដើម្បី​មក​ដល់អគារនេះ​។ ជាមួយនឹង​ទំហំ ២៩០៤ម៉ែត្រការ៉េ អគារនេះ​បាន​ក្លាយជា​ទីតាំង​ពាណិជ្ជកម្មរបស់ម្ចាស់ជំនួញច្រើន​រាប់មិនអស់រួមមានទាំង មន្ទីរពេទ្យ គ្លីនីកព្យាបាល​ជំងឺ ហាង​លក់ស្បេកជើង និងគ្រឿងអល្លង្ការ ព្រម​ទាំងហាងកាហ្វេជាដើម ដែលមាន​សេចក្ដីរាយការណ៍មក​ថា​ គ្រាន់តែថ្លៃប្រមូល​បាន​ពីការ​ជួល បាន​ដល់ទៅ ២០០លានវ៉ុន (ខ្ទង់​ ១៧៥ ០០០ដុល្លារ) ឯណោះក្នុង ១ខែៗ

សម្រាប់ Rain វិញ ថ្មីៗនេះ​ លោក​ក៏ទើបតែ​លក់អគារ​មួយ​កន្លែងនៅ Cheongdam-Dong ក្នុង​តម្លៃ ៤៩,៥ពាន់លានវ៉ុន (ខ្ទង់ ៤៣,៤លានដុល្លារ) ដោយ​ចំណេញ​បាន​៣០ពាន់លានវ៉ុន (ខ្ទង់២៦,៣លានដុល្លារ) ឯណោះ។ ដូចនេះ​បើ​គិត​ទាំង​​ Rain និងភរិយា Kim Taehee លុយ​ចំណេញ​អ្នក​ទាំង ​២បូក​ចូល​គ្នា គឺ​រាប់​លានដុល្លារពី​ការ​លក់អគារ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់