• 2018-05-20 07:18:06
  • ព័ត៌មាន

តារា​ស្រី​កូរ៉េ​ បង្ហើប​ទំនាក់ទំនង​​ខុស​ធម្មតា​ជាមួយ​អតីត​ប្រធានាធិបតី​ហ្វីលីពីន

  • 2018-05-20 07:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រីកូរ៉េ​ឈ្មោះ Grace Lee ធ្លាប់​ធ្វើ​​ជា​ពិធី​ការិនី​ទូរទស្សន៍ និង​វិទ្យុ​ក្នុង​ប្រទេស​ហ្វីលីពីន​អស់​រយៈពេល​ជាង ១០​ឆ្នាំ​ បាន​និយាយ​បក​ស្រាយ​ពី​ទំនាក់ទំនង​ស្នេហា​កាល​ពី​មុន​របស់​នាង​ជាមួយ​អតីត​ប្រធានាធិបតី​ហ្វីលីពីន។

ដោយ​ធ្វើ​ការងារ​ជា​ពិធី​ការិនី​ទូរទស្សន៍ ហើយ​ជា​អ្នក​បក​ប្រែ​ផ្ទាល់​របស់​លោក​ប្រធានាធិបតី​ផង​នោះ តារា​ស្រី​រូប​នេះ​ក៏​មាន​ភាព​ជិត​ស្និទ្ធ​ខ្លាំង​ជាមួយ​លោក។

នាង​បាន​និយាយ​ថា នៅ​រាល់​ពេល​ដែល​ពួក​គេ​ចង់​ទៅ​ដើរ​លេង​ជាមួយ​គ្នា គម្រោង​គ្រប់​យ៉ាង​គឺ​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់​ជា​មុន​​ជាមួយ​ក្រុម​សន្តិសុខ​ការពារ​លោក​ប្រធានាធិបតី។ នាង​ក៏​បាន​បញ្ជាក់​ទៀត​ថា ទោះ​បី​ជា​ទំនាក់ទំនង​ត្រូវ​បាន​បញ្ចប់​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ពួក​គេ​នៅ​តែ​ទាក់ទង​ និង​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

ចុចអាន៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់