• 2018-07-11 07:52:20
  • ព័ត៌មាន

កិត្តិយសបំផុត! Bella មានវាសនាបានចូលគាល់សម្តេច​ព្រះ​វររាជមាតាជាតិខ្មែរ

  • 2018-07-11 07:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជា​មហាកិត្តិយស​ដ៏ធំធេង​បំផុត​សម្រាប់​តារា​សម្ដែង​ស្រី​ប្រចាំ​ប្រទេស​ថៃ​ Bella Ranee ដែល​មាន​ឱកាស​ចូល​ក្រាប​បង្គំ​គាល់​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរ​រាជមាតា​ជាតិខ្មែរ​ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១១ ខែកក្កដា ឆ្នាំ ២០១៨​នេះ​ សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរ​រាជមាតា​ជាតិខ្មែរ​ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជទាន​ ឯកឧត្តម​ Panyarak​ Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូទូរទស្សន៍ PNN និងតារាសម្តែងថៃ Bella Ranee ចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះ​បរម​រាជ​វាំង។

រូបភាព​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ Royal Du Cambodge នៅ​មុន​នេះ​បន្តិច​និង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង៕​

ទស្សនា​ដូចតទៅ៖

អត្ថបទ៖ យី សុធារី

មតិយោបល់