• 2018-07-22 03:45:01
  • ព័ត៌មាន

Jaejoong ស្រក់ទឹកភ្នែក ស្របពេល​ច្រៀងបទ "Stand By U" របស់ TVXQ

  • 2018-07-22 03:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​ តារាចម្រៀង​ Jaejoong អតីត​សមាជិក​ក្រុម​ TVXQ បាន​​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រគំតន្ត្រី​របស់​លោក​ផ្ទាល់​មាន​ឈ្មោះ​ "The Reunion in Memory in Kobe” ហើយ​ថែម​ទាំង​បញ្ចេញ​អារម្មណ៍​ពិត​មិន​ធ្លាប់​មាន​អ្នក​ដឹង​ពីមុន​ទៀតផង។

TVXQ កាល​នៅជុំគ្នា

នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ដែល​បាន​មក​ចូល​រួម​ក្នុង​ការ​ប្រគំតន្ត្រី​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែកក្កដា​ Jaejoong បាន​លើក​យក​បទ​ចម្រៀង​ "Stand By U” របស់​ក្រុម​ TVXQ ចេញ​កាល​ពី​សមាជិក​ទាំង​អស់​នៅ​ជុំ​គ្នា​មក​បកស្រាយ។ បទ​ចម្រៀង​ដ៏​មានន័យ​នេះ​ បាន​អង្រួន​បេះដូង​អ្នក​ចូលរួម​ផ្ទាល់​មិនធម្មតា។ លើស​ពី​នេះ​ អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​កាន់​តែ​ក្ដុកក្ដួល​ គឺ​នៅពេល​ដែល​កំពុង​ច្រៀង​ជាមួយ​អ្នក​គាំទ្រ​ Jaejoong ស្រាប់​តែ​អូល​ដើមក​ ស្រក់​ទឹក​ភ្នែក​មួយ​រំពេច។

ចង់​ដឹង​ថា​ តើ​ទិដ្ឋភាព​យ៉ាង​ណា​សូម​ទស្សនា​ដូច​តទៅ៖

(ទស្សនាដល់នាទីទី ១២:០៤)

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់