• 2018-07-27 09:15:00
  • ចម្រៀង

តារា​ចម្រៀង​អង់គ្លេស​ប្រុស​សង្ហា​ៗ​វ័យ​ក្រោម​២៥ឆ្នាំ​​៥​រូប​ អ្នក​គួរ​តែ​ស្គាល់

  • 2018-07-27 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ពេល​វេលា​ចេះ​តែ​រំកិល​ទៅ​មុខ ដូច្នេះ​ក្នុង​វិស័យ​សិល្បៈ​តែង​តែ​ទាម​ទារ​នូវ​ទេពកោសល្យ​ថ្មីៗ​ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​គាំទ្រ​។ ជាក់​ស្ដែង​តារា​ចម្រៀង​ទាំង​៥​រូប​នេះ សុទ្ធ​តែ​ទើប​បង្ហាញ​ខ្លួន​ក្នុង​វិស័យ​សិល្បៈ ទោះ​បី​ជា​មិន​សូវ​ជា​លេច​ធ្លោ​ខ្លាំង​ប៉ុន្មាន​ ប៉ុន្តែ​ពួក​គេ​អាច​មាន​ឱកាស​ក្លាយ​ជា​តារា​នាំ​មុខ​ នៅ​ថ្ងៃ​ខាង​មុខ។ តារា​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ស្ទីល​តន្ត្រី​និង​សម្រស់​ស្រស់​សង្ហា​ម្យ៉ាង​ៗ​ម្នាក់ ​អាច​ធ្វើ​ឲ្យ​ភាព​ល្បីល្បាញ​របស់​ពួក​គេ​ កាន់​តែ​កើន​ឡើង​ក្នុង​ពេល​ខាង​មុខ។

តោះ!​ មក​ស្គាល់​ពួក​គេ​ទាំង​អស់​គ្នា!

១. Lauv

Lauv មាន​ឈ្មោះ​ពិត​ប្រាកដ​ថា "Ari Staprans Leff” ជា​តារា​ចម្រៀង​និង​អ្នក​និពន្ធ​ចម្រៀង​សញ្ជាតិ​អាមេរិក​មួយ​រូប។ តារា​រូប​នេះ​មាន​វ័យ​ ២៣​ឆ្នាំ​ នឹង​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​តាម​រយៈ​បទ​ចម្រៀង​ដូច​ជា "I Like Me Better” និង​ថ្មីៗ​នេះ​បទ "Paris In The Rain”។ Lauv គឺ​ជា​តារា​ចម្រៀង​ដែល​មាន​សំឡេង​ស្រទន់​ ហើយ​និពន្ធ​បទ​ចម្រៀង​ភាគ​ច្រើន​រៀប​រាប់​ពី​សេចក្ដី​ស្នេហា​លន្លង់លន្លោច។

២. Bazzi

មិន​ខុស​ពី​ Lauv ប៉ុន្មាន Andrew Bazzi វ័យ​ ២០​ឆ្នាំ​ក៏​ជា​តារា​ចម្រៀង​ម្នាក់ ដែល​និពន្ធ​ចម្រៀង​ដោយ​ខ្លួន​ឯង​។ បទ​ចម្រៀង​ "Mine” របស់​លោក​បញ្ចេញ​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១៧ ទទួល​បាន​​ការ​ពេញ​និយម​យ៉ាង​ខ្លាំង នៅ​ដើម​ឆ្នាំ​២០១៨ ដោយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្ដាញ​សង្គម Snapchat ទៀត​ផង។ បន្ទាប់​មក​តារា​រូប​នេះ​ក៏​មាន​លទ្ធភាព​បញ្ចេញ​អាល់ប៊ុម​ដំបូង​ខ្លួន "Cosmic" ដែល​ក្នុង​នោះ​មាន​សុទ្ធ​សឹង តែ​បទ​ចម្រៀង​ពីរោះៗ។

​ ​​

៣. Alec Benjamin

Alec Benjamin ជា​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​ វ័យ​២៤​ឆ្នាំ ដែល​ល្បី​ឈ្មោះ​តាម​រយៈ​បទ​ចម្រៀង​ដូច​ជា "Let Me Down Slowly”, “End Of The Summer” និង "Paper Crown” ជា​ដើម។ មិន​ខុស​ពី​តារា​ចម្រៀង​ទាំង​ពីរ​ខាង​លើ Alec ក៏​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ដូច​គ្នា​។

៤. Troye Sivan

Troye ជា​តារា​ចម្រៀង​សញ្ជាតិ​អូស្ត្រាលី​ប៉ុន្តែ​មាន​ដើម​កំណើត​ពី​អាហ្វ្រិក​ខាង​ត្បូង។ តារា​ចម្រៀង​រូប​នេះ​ល្បី​ឈ្មោះ​តាម​រយៈ​បណ្ដាញ​សង្គម​វីដេអូ​ YouTube និង​សមត្ថភាព​ច្រៀង​និង​និពន្ធ​បទ​ចម្រៀង​របស់​ខ្លួន។ គិត​មក​ដល់​ពេល​នេះ Troye មាន​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​​ដូច​ជា "Wild”, “Youth” និង "Dance To This ft. Ariana Grande” ជាដើម។

៥. Austin Mahone

Austin ចាប់​ផ្ដើម​ច្រៀង​តាំង​ពី​វ័យ​ ១៤​ឆ្នាំ​មក​ម្ល៉េះ ដោយ​បាន​បង្ហោះ​វីដេអូ​ច្រៀង​ជា​ច្រើន​ទៅ​កាន់​បណ្ដាញ​សង្គម YouTube។ ពេល​នេះ​ Austin មាន​វ័យ​ ២២​ឆ្នាំ​និង​ក៏​ជា​តារា​មាន​ភាព​ល្បី​ល្បាញ​មិន​ធម្មតា​ផង​ដែរ។ តារា​រូប​សង្ហា​នេះ​ធ្លាប់​ត្រូវ​ប្រៀប​ធៀប​ជាមួយ Justin Bieber ជា​ច្រើន​ដង​ ដោយ​សារ​តែ​មាន​មុខ​មាត់​ស្រដៀង​គ្នា។ Austin Mahone មាន​បទ​ចម្រៀង​ល្បីៗ​ដូច​ជា "Say You're Just A Friend” និង "What About Love” ជា​ដើម។

អត្ថបទ៖ ធារ៉ូ

មតិយោបល់