- 2018-08-24 12:04:11
- ព័ត៌មាន
មកដឹងទាំងអស់គ្នា ខាត់ សុឃីម បញ្ចេញតម្លៃពលកម្មក្រុមភ្លេងប្រពៃណីរបស់ខ្លួន ទៅតាមប្រភេទការងារ
- 2018-08-24 12:04:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងទាំងអស់គ្នា ខាត់ សុឃីម បញ្ចេញតម្លៃពលកម្មក្រុមភ្លេងប្រពៃណីរបស់ខ្លួន ទៅតាមប្រភេទការងារ
ចន្លោះមិនឃើញ
តារាប្រជាប្រិយ ខាត់ សុឃឹម ដែលគេស្គាល់ថាជាម្ចាស់វង្សភ្លេងប្រពៃណីមួយក្រុមនោះ បានបញ្ចេញឲ្យដឹងនៅថ្ងៃនេះ ជុំវិញតម្លៃពលកម្មនៃក្រុមរបស់ខ្លួនដែលមានតម្លៃពីក្រោម១ពាន់ដុល្លារ រហូតដល់ជាង ២ពាន់ដុល្លារអាមេរិកឯណោះទៅតាមប្រភេទការងារ។
ផ្ដើមដោយការត្អូញត្អែពីទីផ្សារការងារនារដូវភ្លៀង គណកម្មការ Cabodia Got Talent បានឆ្លើយតបទៅការចោទសួររបស់អ្នកគាំទ្ររបស់នាងថា តម្លៃពលកម្មរបស់ពួកនា គឺមានតម្លៃ ៨០០ដុល្លារអាមេរិក។ តម្លៃនេះ គឺសម្រាប់ការងារដែលធ្វើនៅរាជធានីភ្នំពេញប៉ុណ្ណោះ។ ដោយឡែកតាមបណ្ដាខេត្ត គឺតម្លៃផ្សេងទៀត។
“ចាស៎...សម្រាប់តាមខេត្ត គឺតម្លៃចាប់ពី២០០០ដុល្លារឡើងទៅ"។ តម្លៃនេះខ្ពស់ជាងតម្លៃការងារនៅរាជធានី ក្នុងនោះ ខាត់ សុឃីម បញ្ជាក់ថា ក្រុមរបស់នាងមានគ្នាច្រើនដល់ទៅ ១០នាក់ឯណោះ។ ក្រុមនេះ មានទទួលលេងក្នុងកម្មវិធីបុណ្យ និងពិធិរៀបអាពាហិពិពាហ៍ជាដើម៕