• 2018-09-03 10:18:17
  • ព័ត៌មាន

ក្រោយពីទិញ Rolls-Royce ឲ្យភរិយា ឥឡូវ ឡេង ណាវ៉ាត់ត្រា ចំណាយ១០ម៉ឺនដុល្លារធ្វើផ្លូវ១ខ្សែជូនដល់ពុកម៉ែបងប្អូន

  • 2018-09-03 10:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទិញ​រថយន្ត​​ទំនើប​មួយ​គ្រឿង​ម៉ាក Rolls-Royce ជា​ដូ​ជូន​ប្រពន្ធ​ជា​ទី​ស្រឡាញ់​បន្ទាប់​ពី​សម្រាល​បាន​កូន​ទី២​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ឥឡូវ​ ឧកញ៉ា​វ័យ​ក្មេង​​ ឡេង ណាវ៉ាត់ត្រា បាន​ចំណាយ​ថវិកា​ផ្ទាល់​១០​ម៉ឺន​ដុល្លារ​អាមេរិក​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ជូន​ពុក​ម៉ែ​បង​ប្អូន​​រស់​នៅ​សង្កាត់​ចោម​ចៅ​ទី១។

ឧកញ៉ា​ ឡេង ណាវ៉ាត់ត្រា ឲ្យ​ដឹង​ថា លោក​ពិត​ជា​បាន​ចំណាយ​ថវិកា​​ចំនួន​១០​ម៉ឺន​ដុល្លារ​​​ក្នុង​ការ​ធ្វើ​ផ្លូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ ភូមិ ត្រពាំង​រចេក សង្កាត់​ចោម​ចៅ​ទី១ ខណ្ឌ​ពោធិសែនជ័យ រាជធានី​ភ្នំពេញ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​កុំ​ឲ្យ​ពិបាក។

“ផ្លូវ​មួយ​ខ្សែ​ហ្នឹង​មាន​ប្រវែង ៥០០ម៉ែត្រ ឯ​ទទឹង​វិញ​ ៦ម៉ែត្រ​ និង​កម្រាស់​ ១តឹក​កន្លះ ហើយ​ចំពោះ​ការ​សាង​សង់​ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​ចៅ​សង្កាត់​​ចោម​ចៅ​ទី១​ផង​ដែរ"។ ឧកញ៉ា​វ័យ​ក្មេង​បន្ថែម។គួរ​រម្លឹក​ថា​ ឡេង ណាវ៉ាត្រា គឺ​ជា​ឧកញ៉ា​វ័យ​ក្មេង​មួយ​រូប​តែង​តែ​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​ការងារ​សប្បុរសធម៌​ក្នុង​ការ​ជួយ​​ប្រជាពលរដ្ឋ​​ក្រីក្រ​ដែល​មាន​ជីវភាព​ខ្វះខាត៕​​​​​​

ផ្លូវដែល ឧកញ៉ា​ ឡេង ណាវ៉ាត់ត្រា ធ្វើជូន​ពុក​ម៉ែបងប្អូន

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់