• 2018-09-19 01:53:36
  • ព័ត៌មាន

ការពិតនៅពីក្រោយ កែវ វាសនា ចេញពីថោនត្រឡប់ទៅសាន់ដេវិញ

  • 2018-09-19 01:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

តារា​ចម្រៀង​ កែវ វាសនា បាន​ធ្វើ​ឲ្យ​ហ្វេន​ៗ​ និង​មហា​ជន​​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​កាល​ពី​ម្សិលមិញ​នេះ បន្ទាប់​ពី​ឃើញ​MV ថ្មី​លោក​សម្ដែង​រួម​គ្នា​ជាមួយ​កញ្ញា សុខ ពិសី នៅ​ផលិតកម្ម​សាន់ដេ។

មូល​ហេតុ​នៃ​ការ​វិល​ចូល​​សាន់ដេ​វិញ​​ដោយ​សារ​តែ​ កែវ វាសនា ចង់​បាន​បទ​ពិសោធន៍​ថ្មី​​បន្ថែម​ពី​ផលិតកម្ម​ចាស់។ ម្យ៉ាង​ទៀត​លោក បាន​​ផុត​កុង​ត្រា​ជាមួយ​​ថោន​​ ទើប​សម្រេច​ដើរ​ចេញ​តែ​ម្ដង​ទៅ​មិន​មាន​រឿង​​អាក់អន់ចិត្ត​​ឬ​បញ្ហា​អ្វី​ជាមួយ​គ្នា​ឡើយ។លោកថា៖" ខាង​ថោន​គាត់​រីកាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ ឯ​ខាង​សាន់ដេ​វិញ​ក៏​ពេញ​ចិត្ត​ទទួល​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ដែរ"។

កែវ វាសនា ថា លោក​បាន​ចូល​ផលិតកម្ម​សាន់ដេ​បាន​១ខែ​ហើយ អំឡុង​ពេល​នេះ​ផលិតកម្ម​ខាង​លើ​កំពុង​តែ​ត្រៀម​បទ​ថ្មី​​ជា​ច្រើន​សម្រាប់​រូបលោក​​​ មាន​ទាំង​មនោសញ្ចេតនា​ និង​ញាក់កន្ត្រាក់​អារម្មណ៍។ការ​វិល​មក​ចូល​ទ្រនំ​ចាស់​នេះ​​ម្ចាស់​បទ​ "នឹក​មនុស្ស​ម្នាក់​មិន​បាន​ស្រឡាញ់" សង្ឃឹម​ថា​​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ដដែល​ ហើយ​លោក​ក៏​មាន​អ្វី​ថ្មី​ប្លែក​សម្រាប់​​ពុក​ម៉ែ​បង​ប្អូន​នៅ​ពេល​ខាង​មុខ​នេះ៕​​

បទថ្មី កែវ វាសនា នៅសាន់ដេ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់