• 2018-10-23 02:23:09
  • ព័ត៌មាន

បោះ​ឆ្នោត​គាំ​ទ្រ Miss Earth Cambodia កែវ សេង​លី​ហួរ ​ដើម្បី​ជាប់​ស្វ័យ​ប្រវត្តិ​ចំណោម​បេក្ខនារី​១៨​នាក់​ចុង​ក្រោយ

  • 2018-10-23 02:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រលង​បវរ​កញ្ញា​ឯក​ផែន​ដី ​នៅ​ប្រទេស​ហ្វី​លី​ពីន បាន​ចាប់​ផ្តើម​ឲ្យ​អ្នក​គាំ​ទ្រ​ទាំង​អស់​ចូល​រួម​បោះ​ឆ្នោត​បេក្ខនារី ​មក​ពី​តំណាង​ប្រទេស​នី​មួយៗ ​ដោយ​ក្នុង​នោះ​ កញ្ញា កែវ សេង​លី​ហួរ ​ជា​តំណាង​កម្ពុជា ​ដើម្បី​ឈ្នះ​ " Eco-Media"។

​​តាម​រយៈ​ Miss Earth Cambodia Page បញ្ជាក់​ថា ​ទស្សនិកជន​អាច​ធ្វើ​ការ​បោះ​ឆ្នោត​តាម​រយៈ​ការ​ចុច Like និង​ Share ​លើ​រូប​របស់​បវរ​កញ្ញា​ កែង សេងលីហួរ ​តាម​ Facebook , Instagram Miss Earth ដោយ​ ១ Share = ១ ពិន្ទុ និង ១ Like = ១ ពិន្ទុ។ លើស​ពី​នេះ ​​ពេល Share សូម​ប្រិយ​មិត្ត​ដាក់  #MissEarthCambodia2018#MissEarth2018 ទើប​គេ​រាប់​ជា​ផ្លូវ​ការ។

ការប្រកួត​ "Eco-Media” នឹង​ចាប់​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​ ២៣​ ខែ​តុលា​ ឆ្នាំ​ ១០១៨​ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ០៣​ ខែក​កញ្ញា​ ឆ្នាំ២០១៨។ អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ នឹង​ត្រូវ​បាន​ជាប់​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​ បេក្ខនារី​កំពូល​ចុង​ក្រោយ​ចំនួន​ ១៨​នាក់៕

អត្ថបទ៖ លឹម សុនា

មតិយោបល់