• 2018-11-29 07:54:18
  • ព័ត៌មាន

ថាម៉េច Hailey វះកាត់មុខមាត់ឲ្យដូច Selena ដើម្បីចងចិត្ត Justin?

  • 2018-11-29 07:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​បច្ចុប្បន្ន​ Hailey បាន​សំណព្វចិត្ត​ Justin នៅជិត​គ្រប់ពេល​មែន​ ប៉ុន្តែ​អ្នក​គាំទ្រ​ដែល​តាមដាន​ទំនាក់ទំនង​របស់​អ្នក​ទាំង​ ២​នៅ​តែ​មិន​អស់​ចិត្ត​ ពី​​ Justin ដែល​នៅតែ​បន្សល់​រូបភាព​ Selena ក្នុង​បេះដូង​នៅឡើយ។ ដោយ​សារ​បែប​នេះ​ហើយ​ ទើប​វា​អាច​បង្ក​ជា​ហេតុផល​មួយ​ ជម្រុញ​ចិត្ត​ Hailey ដែល​ជាគូស្នេហ៍​បច្ចុប្បន្ន​ចង់​ធ្វើ​យ៉ាង​ណាឲ្យ​ដូច​ Selena។

បើ​តាម​ប្រភព​ពី​ NW បាន​ឲ្យ​ដឹង​ថា​ Hailey ​ចំណាយប្រាក់​ជាង​ ៤០ ០០០ដុល្លារ​ ដើម្បី​វះកាត់កែសម្ផស្ស​ឲ្យ​ដូចគ្នា​បេះបិទ​នឹង​ Selena Gomez។ ក្នុង​នោះ​នាង​នឹង​កែតាំង​ពី​ច្រមុះ បបូរមាត់ ចង្ការ​ និង​ចិញ្ចើមជាដើម។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ បើ​ទោះ​បី​ Hailey នៅមន្ទិល​ខ្វល់​ចិត្ត​ជាមួយ​ Selena ប៉ុន្តែ​នាង​ត្រូវ​តែ​ធ្វើ​រឿង​មួយ​នេះ​ ក្នុង​បំណង​តែមួយ​ គឺ​ធ្វើ​យ៉ាងណា​រក្សា​បុរស​សំណព្វចិត្ត​របស់​ខ្លួន​កុំឲ្យ​មាន​ចិត្ត​វៀចវេរ​នៅ​ពេល​ខាងមុខ។

ប៉ុន្តែ​ ទោះជាយ៉ាងណា​ ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា​ ការ​លើក​ឡើង​របស់​ NW គឺ​ខុស​ពីការពិត​ទាំង​ស្រុង។ ដូចកាល​ពី​ថ្មីៗ​នេះ​ ទាំង​ Justin និង​ Hailey ពិត​ជា​រីករាយ​នឹង​ជីវិត​គូ​របស់​ពួកគេ​ណាស់។ ម្យ៉ាង​ពាក់​ព័ន្ធ​នឹង​ពាក្យ​លេចឮ​ដែល​ថា​ Hailey កែមុខ​នោះ​ ក៏​មិនពិត​ដែរ មានន័យ​ថា​ពីមុន​យ៉ាង​ណា ពេល​នេះ​នៅតែ​ដដែល មិន​ដូច​អ្វី​ដែល​វិបសាយ​នោះ​ផ្សាយ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់