• 2018-12-28 10:05:00
  • ព័ត៌មាន

ពេល​នេះ! បុរស​ជះ​ស្រា​ដាក់​ ទេព បូព្រឹក្ស​ ចេញ​សន្និសីទ​កាសែត​សុំ​ទោស​និង​ទទួល​កំហុស​ជា​ផ្លូវ​ការ​ហើយ

  • 2018-12-28 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រសៀល​ថ្ងៃ​ទី​២៨​នេះ បុរស​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ភាគី​បង្ក​ហេតុ​ជះ​ស្រា​ឈ្មោះ ឆេង រស្មី​ បាន​ចេញ​សន្និសីទ​កាសែត​​ជា​ផ្លូវ​ការ​​និង​សារភាព​ថា​ខ្លួន​ សោក​ស្ដាយ​និង​ទទួល​កំហុស​ជា​សាធារណៈ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​រក្សា​ពាក្យ​ខ្លួន​ឯង​ថា ខ្លួន​បាន​រង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ មុន​ធ្វើ​សកម្មភាព​ ជះ​ និង​គប់​កំប៉ុង​ស្រាបៀ​ទៅ​លើ ទេព​ បូព្រឹក្ស។

ទេព​ បូព្រឹក្ស និង ឆេង រស្មី

នេះ​គឺ​ជា​លក្ខខណ្ឌ​ទី​១ ដែល​ បូព្រឹក្ស​ ប្ដឹង​ទាម​ទារ​ការ​ដោះ​ស្រាយ​ ដោយ​តម្រូវ​ឲ្យ​លោក រស្មី ធ្វើ​សន្និសីទ​សារព័ត៌មាន​សុំ​ទោស​ជា​សាធារណៈ​។ ចំពោះ​លក្ខខណ្ឌ​ទី២ ជំនួស​ឲ្យ​ការ​ទាម​ទារ​សំណង​១០​ម៉ឹន​ដុល្លារ ភាគី​បង្ក​ហេតុ​សុខ​ចិត្ត​បង់​ថ្លៃ​សំណង​១​ម៉ឺន​ដុល្លារ នេះ​បើ​តាម​ការ​ព្រមព្រៀង​រសៀល​នេះ។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ Live ខាង​ក្រោម៖

​​​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់