• 2019-02-06 03:42:33
  • ព័ត៌មាន

ព្រោះស្រឡាញ់ពេកមាន​ Fan ម្នាក់ប្រាប់ថាព្រមស្លាប់ដើម្បី GOT7 មានអី BamBam ដាក់មួយម៉ាត់ទៅវិញ

  • 2019-02-06 03:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹក​ទៅ​ចាំ​នូវ​អ្វី​ដែល​ BamBam សមាជិក​ក្រុម GOT7 បាន​និយាយ​ក្នុង​វីដេអូ​ Live មួយ​កាល​ពី​ឆ្នាំ ២០១៨ ពិត​ជា​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នឹក​ឃើញ​ជានិច្ច​ពេល​សមាជិក​រូប​នេះ​និយាយ​ពាក្យ​ខ្លះ​ ក្រោយ​ពេល​អាន​ Comment របស់​អ្នកគាំទ្រ។

ក្នុង​ពេល​ Live នោះ​ មាន​អ្នក​គាំទ្រ​ម្នាក់​បាន​សរសេរ​ថា៖ "ខ្ញុំ​នឹង​ស្លាប់​ដើម្បី​អ្នក”។ នេះ​ក៏​ដើម្បីអាចអាច​បញ្ជាក់​ថា​ ពួកគេ​ស្រឡាញ់​គាំទ្រ​ GOT7 និង​ BamBam កម្រិតណា។ ប៉ុន្តែ​គ្រាន់​តែ​ឃើញ​ Comment នេះ​ភ្លាម BamBam មិន​បង្អង់​យូរ​ទេ ស្រាប់​តែ​ស្រែក​ប្រាប់​តប​ថា៖ "អត់ទេ អត់ទេ គ្មាន​អ្នកណា​ត្រូវ​ស្លាប់​ដើម្បី​ខ្ញុំ​ទេ។ គ្រប់គ្នាត្រូវ​តែ​រស់​នៅ​ឲ្យ​បាន​សុខ​សប្បាយ​ទាំង​អស់​គ្នា”។ សម្ដី​មួយ​ម៉ាត់​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ម្នាក់ៗ រំភើប​ចិត្ត​នឹង​ក្ដី​បារម្ភ​ដែល​ BamBam ផ្ដល់​ឲ្យ៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម ត្រង់​នាទី​ទី ៣០:៤៤៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់