• 2019-02-11 03:05:00
  • ព័ត៌មាន

ផុត​កំណត់​ត្រឹម​ល្ងាច​ថ្ងៃ​នេះ​ហើយ ស៊ែរ​រូបភាព Miss Global Cambodia ឲ្យ​ច្រើន​ដើម្បី​ឈ្នះ​ជា​បេក្ខនារី​លេច​ធ្លោ​បំផុត

  • 2019-02-11 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 906

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១១​ខែ​កុម្ភៈ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​សម្រស់​ Miss Global International 2019 នៅ​ប្រទេស​ហ្វីលីពីន​ហើយ​ ចាំ​មើល៍​ថា​តើ​បេក្ខនារី​មក​ពី​ប្រទេស​ណា​នឹង​គ្រង​​តំណែង​ Miss Global International ឆ្នាំ​នេះ?

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ Miss Global Internation ក៏​បាន​ប្រកាស​វគ្គ​ប្រកួត​បោះ​ឆ្នោត​នៅ​ជា​ផ្លូវ​ការ​ ដោយ​តម្រូវ​​ស៊ែរ​រូប​ភាព​នោះ​ឲ្យ​បាន​កាន់​តែ​ច្រើន​ដើម្បី​មាន​ឱកាស​ឈ្នះ​ជា​បេក្ខនារី​ដែល​លេច​ធ្លោ​ជាង​គេ។ គិត​មក​ត្រឹម​ពេល​នេះ រូបភាព​របស់​បរវកញ្ញា តំណាង​ប្រទេស​កម្ពុជា​គឺ កញ្ញា ហង្ស​ សូរិយ៉ាន់ កំពុង​តែ​មាន​ភាព​លេច​ធ្លោ​ខ្លាំង​រួច​ទៅ​ហើយ​គឺ​ដល់​ទៅ​ជាង​២​ម៉ឺន​ដង​ឯណោះ​។ ក៏​ប៉ុន្តែ​​កញ្ញា​នៅ​តែ​ត្រូវ​ការ​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​សំណាក់​បង​ប្អូន​ខ្មែរ​ផង​ដែរ ដែល​អាច​ចូល​បោះ​ឆ្នោត​បាន​តាម​រយៈ​តំណ​នេះ

ដូច្នេះ​កុំ​ភ្លេច​ចូលរួម​បោះ​ឆ្នោត​ទាំង​អស់​គ្នា ហើយ​លទ្ធផល​ទាំង​អស់​បូករួម​ទាំង​អ្នក​លើក​ពាន​ឆ្នាំ​នេះ នឹង​ប្រកាស​នៅ​ល្ងាច​នេះ​ម៉ោង​៦​នៅ​ប្រទេស​កម្ពុជា ត្រូវ​នឹង​ម៉ោង​៧​នៅ​ប្រទេស​ហ្វីលីពីន៕ ​

អត្ថបទ៖ ធារ៉ូ

មតិយោបល់