• 2019-03-24 03:45:30
  • ចម្រៀង

កក្រើក​ឆាក​! បើក​វគ្គ​ប្រកួត​ ៨ ក្រុម​ដំបូង​នៅ Battle Band ម្សិលមិញ​

  • 2019-03-24 03:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​បាន​ជូន​ដំណឹង​ម្តង​ហើយថា​ Battle Of the Band Cambodia គឺ​ជា​កម្ម​វិធី​ប្រឡង​ចម្រៀង​បែប​ក្រុម​តន្ត្រី​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​។​ កម្ម​វិធី​ប្រកួត​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ម្សិល​មិញ​នេះ​ឯង​ ហើយ​ឃើញ​ថា​ក្រុម​នីមួយ​ៗ​សុទ្ធ​តែ​មាន​សមត្ថភាព​ និង​ទេពកោសល្យ​ពិសេស​រៀង​ៗ​ខ្លួន​។ឃើញ​ថា​ពួក​គាត់​ស្វិតស្វាញ​រៀង​ៗ​ខ្លួន​បង្ហាញ​ពី​សមត្ថភាព​ខ្លួន​ឯង​យ៉ាង​ពេញ​ទំហឹង​។​ តោះ​ឥឡូវ​ Sabay សូម​បង្ហាញ​មុខ​ក្រុម​ទាំង​ ៨ ដែល​បាន​ប្រកួត​ហើយ​កាល​ពី​ម្សិល​មិញ​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា​។

១. So

២. khmeng Somrae

៣. Memo

៤. De 'first

៥. Bestlife

៦. K'storm

៧. MR5 Acoustic

៨. Art of Noise

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​គឺ​ថ្ងៃ​នេះ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ ៨​ ក្រុម​បន្ត​ទៀត​ ហើយ​ក៏​មាន​ការ​ប្រកាស​លទ្ធផល​ជ្រើស​រើស​យក​តែ ៨ ក្រុម​ប៉ុណ្ណោះដើម្បី​ចូល​ប្រកួត​នៅ​វគ្គ​បន្ត​ផង​ដែរ​។​ អ៊ីចឹង​បើ​ប្រិយមិត្ត​ណា​ចង់​ទៅ​ទស្សនា​ការ​ប្រកួត​ដោយ​ផ្ទាល់​ កុំ​ភ្លេច​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​នៅ​ Hard Rock Cafe Phnom Penh ដែល​ស្ថិត​ក្នុង​ផ្សារ​ទំនើប​ Exchange Square ល្ងាចនេះទាំង​អស់​គ្នា​ណា​៕

ចុចអាន៖ កក្រើកមិនខាន! ១៦ក្រុមនឹងធ្វើឲ្យផ្អើល Battlle Band ដ៏ធំមិនធ្លាប់មាន ចុងសប្តាហ៍នេះ

អត្ថបទ៖ ឃួន​ សុលីកា

មតិយោបល់
អត្ថបទពេញនិយម