• 2024-01-17 05:26:27
  • ចម្រៀង

ក្រោយភ្លៀងមេឃស្រឡះ! នេន ទុំ ត្រេកអរខ្លាំង ក្រោយទទួលបានជំនួយផលិតMV បទ “បើកទំព័រសាស្ដ្រ”

  • 2024-01-17 05:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងរ៉េប ទី ទុំ ហៅ នេន ទុំ បានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា បើកទំព័រសាស្រ្តា ហើយក៏មានគំនិតចង់រកSponsor ដើម្បីចង់ថតបទចម្រៀងមួយនេះឲ្យចេញជារូបរាងឡើង តែមិននឹកស្មានថាពេលពឹងមិត្តភក្តិឲ្យសួរគេបានប្រហែលជា៥ ទៅ៦ក្រុមហ៊ុន គឺទទួលបានការបដិសេដទាំងអស់ ថែមទាំងទទួលបានមកវិញនូវពាក្យអវិជ្ជមានយ៉ាងច្រើន។

បញ្ហានេះ បានធ្វើឲ្យ នេន ទុំ ក្តុកក្ដួលអារម្មណ៍ ហើយនៅតែមានអារម្មណ៍ថាខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈជាង ២០ឆ្នាំហើយ ប៉ុន្តែមានអារម្មណ៍ថាទទួលបានការរើសអើងដដែល ដោយគេគិតថាបទចម្រៀងខ្លួនធ្វើគ្មានគុណភាព។

ប៉ុន្ដែបន្ដិចក្រោយមក មហាជនភ្ញាក់ផ្អើល ដោយឃើញ នេន ទុំ និងម៉ាដាម ដា បានថតរូបជាមួយគ្នាថែមទាំងមានស្នាមញញឹមទាំងសងខាង ដូចមានដំណឹងល្អអ្វីមួយ ដែលម៉ាដាម ដាបានផុសរូបដោយភ្ជាប់សារថា៖ “ជោគជ័យជាមួយអ្វីដែលបងស្រលាញ់បងប្រុស Nen Tum។

ទន្ទឹមគ្នានេះគេក៏ឃើញ នេន ទុំ ស៊ែរផុសរបស់ម៉ាដាម ដា ដោយភ្ជាប់ Caption ថា៖ “ជាកិត្តិយស និងសេចក្តីរំភើបខ្លាំងណាស់សសម្រាប់រូបបង ប្អូនស្រី MADAM DA ប្អូនជួយជ្រោមជ្រែង ផ្តល់ក្តីសង្ឃឹមថ្មី ដល់ការផលិតបទ “បើកទំព័រសាស្រា្ត” ក៏អរគុណបងប្អូនទាំងអស់គ្នាដែល ស្រឡាញ់ និង លើកទឹកចិត្តដល់រូបខ្ញុំ ពេលនេះបទរបស់ខ្ញុំមានសង្ឃឹមហើយ”។

គួរបញ្ជាក់ថា ម៉ាដាម ដា មិនត្រឹមតែជាអ្នកលក់អនឡាញដ៏ល្បីល្បាញមួយរូបទេ ថែមទាំងជាបុគ្គលម្នាក់ចូលចិត្តជ្រៀតជ្រែកក្នុងរឿងសង្គម។ លោកស្រីមានចិត្តសប្បុរសធម៌ ចូលចិត្តជួយដល់ក្មេងកំព្រា មនុស្សដែលខ្វះខាត និងត្រូវការជំនួយជាចាំបាច់ជាដើម។ ជាក់ស្ដែងថ្មីៗនេះម៉ាដាម ដា និងក្រុមការងារទើបតែចុះចែកអំណោយនៅខេត្តមណ្ឌលគិរីដល់សិស្សានុសិស្ស ទុរគតជន និងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាគំរូល្អដល់សង្គម ទទួលបានការកោតសរសើរពីមហាជនយ៉ាងច្រើនកុះករផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់