- 2019-04-10 02:32:58
- ព័ត៌មាន
ដឹងថ្ងៃចូលធ្វើទាហាន Xiumin សរសេរសារដ៏វែង លាអ្នកគាំទ្រទាំងអាល័យ
- 2019-04-10 02:32:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថ្ងៃចូលធ្វើទាហាន Xiumin សរសេរសារដ៏វែង លាអ្នកគាំទ្រទាំងអាល័យ
ចន្លោះមិនឃើញ
បន្ទាប់ពីតារាដែលមានអាយុស្របាលគ្នាចូលបំពេញកាតព្វកិច្ចជាទាហាន ពេលនេះដល់វេន Xiumin សមាជិកប្រចាំក្រុម EXO ចូលម្ដងហើយ។
មុនលាអ្នកគាំទ្រទាំងអស់ ចូលបម្រើទាហាននៅថ្ងៃទី ០៧ ខែឧសភា ខាងមុខ Xiumin បានបង្ហោះសារមួយវែងមានសេចក្ដីដូចតទៅ៖
"សួស្ដី EXO-L! នេះជា Xiumin! ផ្ការីកស្អាតណាស់ប៉ុន្មានថ្ងៃនេះ អ្នកទាំងអស់គ្នាបានចេញទៅមើលនៅ? ផ្កាកំពុងរីក រីឯអាកាសធាតុក៏កក់ក្ដៅដែរ ហើយកាលពីម្សិលមិញ ក៏ជាខួបគម្រប់ ៧ឆ្នាំរបស់ EXO តាំងពីបានបង្កើតដែរ!
ខ្ញុំសូមអរគុណអ្នកគ្រប់គ្នា និងអ្វីគ្រប់យ៉ាង។ ខ្ញុំមានអារម្មណ៍ថា EXO បានកកើតឡើងចំពេលល្អបំផុត! អបអរសាទរម្ដងទៀតដល់សមាជិកយើងទាំងអស់។
ជាការពិត ខ្ញុំសរសេរលិខិតនេះ ស្របពេលមានការសំខាន់ដែលខ្ញុំចង់ជម្រាបអ្នកគ្រប់គ្នា។ កាតព្វកិច្ចជាទាហាន! ខ្ញុំនឹងចូលបម្រើជាតិហើយ នៅថ្ងៃទី ០៧ ខែឧសភា! ខ្ញុំនឹងត្រឡប់មកវិញ ព្រមជាមួយសុខភាពល្អ ខ្ញុំមានគម្រោងរៀបចំពេលល្អមួយសម្រាប់យើងទាំងអស់គ្នានៅពេលខាងមុខ ហេតុនេះខ្ញុំអាចនិយាយពាក្យទាំងនេះទៅគ្រប់គ្នាផ្ទាល់។ យើងមានការប្រគំតន្ត្រីរបស់ CBX នៅប្រទេសជប៉ុនក្នុងពេលឆាប់ៗ ហើយយើងនឹងត្រឡប់មកវិញបន្ទាប់ពីកម្មវិធីបញ្ចប់ ដូចនេះសូមរង់ចាំបន្តិចទៀតណា។ សូមប្រឹងប្រែងធ្វើការទាំងអស់គ្នាផ្ដើមចេញពីថ្ងៃនេះ!”។
ជាក់ស្ដែង កម្មវិធីប្រគំតន្ត្រីអស្ចារ្យរបស់ក្រុមតូចរបស់ EXO គឺ CBX នឹងធ្វើឡើងនៅថ្ងៃទី ១៦ និង ១៧ ខែមេសា នៅទីក្រុង Saitama និងថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមេសា នៅទីក្រុង Kobe។ នេះគឺជាការប្រគំតន្ត្រីចុងក្រោយសម្រាប់ Xiumin មុនពេលលាអ្នកគាំទ្រចូលធ្វើទាហានរយៈ ២ឆ្នាំ៕