• 2019-04-23 02:26:39
  • ព័ត៌មាន

Justin បង្ហាញវត្តមានលើឆាកប្រគំតន្ត្រីលើកដំបូង រួមទាំងប្រកាសចេញអាល់ប៊ុមថ្មីឆាប់ៗ

  • 2019-04-23 02:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Justin Bieber បាន​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​ជាមួយ​វត្តមាន​សម្ដែង​ក្នុង​កម្មវិធី Coachella កាល​ពី​យប់​មិញ​នេះ ក្រោយ​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​ជាង ២ ឆ្នាំ​មកនេះ។

តារា​ចម្រៀង​ប្រុស​សង្ហា​រូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​សម្រែក​ហ៊ោ​កញ្ឆៀវ ដោយ​រូប​លោក​បាន​សម្ដែង​បទ​ចម្រៀង​ដ៏​ពេញ​និយម​ "Sorry” ជា​លើក​ដំបូង ជាមួយ​តារា​ចម្រៀង Ariana Grande។ ក្រោយ​ចប់​ការ​សម្ដែង Justin ក៏​បាន​និយាយ​ទៅ​កាន់​អ្នក​ចូលរួម​ទស្សនា​ទាំង​អស់​ថា៖ "ខ្ញុំ​មិន​ធ្លាប់​បាន​ឡើង​ឆាក​បែប​នេះ អស់​ពេល​ជាង ២ ឆ្នាំ​ហើយ។ ខ្ញុំ​ឡើង​មក​ទី​នេះ ដោយ​ខ្ញុំ​ខ្លួន​ឯង​មិន​ទាំង​ដឹង​ខ្យល់ ថា​នឹង​ឡើង​សម្ដែង​លើ​ឆាក​យប់​នេះ​សោះ។ ពិត​ជា​មិន​ដឹង​សោះ​ឡើយ"។

ម្ចាស់​បទ "Sorry” រូប​នេះ​ក៏​បាន​បន្ត​ទៀត​ថា៖ "មួយ​វិញ​ទៀត ដោយ​សារ​តែ​នេះ​ជា​ការ​សម្ដែង​លើ​ឆាក​លើក​ដំបូង​របស់​ខ្ញុំ​ ដូច្នេះ​ខ្ញុំ​ត្រូវ​នាំ​ភាព​សប្បាយ​រីករាយ​របស់​ខ្ញុំ​ត្រលប់​មក​វិញ នាំ​ភាព swag របស់​ខ្ញុំ​មក​វិញ។ អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ខ្ញុំ​ចង់​និយាយ​ពី​អ្វី​ហើយ អ៊ីចឹង​ហើយ សូម​អរគុណ​ដល់​កម្មវិធី Coachella ជា​ខ្លាំង។ ហើយ​ក៏​អរគុណ Ariana Grande ខ្លាំង​ដែរ។ សូម​អរគុណ​នាង​ខ្លាំង​មែន​ទែន។ និយាយ​អ៊ីចឹង អាល់ប៊ុម​ថ្មី​ក៏​ត្រៀម​ចេញ​ឆាប់​ៗ​នេះ​ដែរ"៕

ទស្សនាវីដេអូ​ខាងក្រោម​នេះ៖​

ប្រភព៖ Elle ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់