• 2019-04-24 05:00:00
  • ចម្រៀង

ទាំងនេះហើយជាកំពូល​បទល្បីទាំង ១០ ស្នាដៃផលិតរបស់ Diplo មិនបានស្ដាប់ច្បាស់ស្ដាយក្រោយ

  • 2019-04-24 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DJ ដ៏​លំដាប់ពិភពលោក Diplo បាន​សាង​ស្នាដៃ​របស់​ខ្លួន​ជា​ច្រើន​ចាប់​តាំង​ពី​ចូល​សិល្បៈ​មក​ទល់​បច្ចុប្បន្ន។ បទ​ចម្រៀង​ល្បី​មិន​តិច​ទេ​របស់​ DJ រូបនេះ​ត្រូវ​បាន​បង្ហាញ​ជា​បន្តបន្ទាប់​ និង​ទទួល​បាន​ការ​ជា​ច្រើន​ ជាហេតុ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ Diplo ដែល​មាន​ឈ្មោះ​ពិត​ Thomas Wesley Pentz Jr. រីកសុសសាយ​មិន​ត្រឹម​តែ​នៅ​ប៉ែក​អឺរ៉ុបទេ សូម្បី​នៅ​អាស៊ី​ក៏​មាន​អ្នកស្គាល់ DJ និង​ផលិតករ​បទ​ចម្រៀង​រូបនេះ​ច្រើនដែរ។

កាន់តែ​រំភើប​នោះឆាប់ៗនេះ Dilpoនឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ប្រគំតន្ត្រី​ធំ​អស្ចារ្យ​មិន​ធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន តាម​ការ​អញ្ជើញ​របស់​ Sabay ផ្ទាល់នៅ​ថ្ងៃ​ទី​ ១០ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។ បទ​ចម្រៀង​ជា​ច្រើន​ក៏​នឹង​ត្រៀម​ខ្លួន​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អស្ចារ្យ​នោះ ប៉ុន្តែ​មុន​នឹង​ថ្ងៃនោះ​មក​ដល់​ សូម​ស្គាល់កំពូល​បទ​ចម្រៀង​ស្គាល់​បទ​ចម្រៀង​ស្នាដៃ​ផលិតរបស់​លោក​ទាំង​ ១០​​ជាមុន​សិន៖

១. បទ "Where Are Ü Now" ច្រៀងដោយ​ Justin Bieber ចេញឆ្នាំ ២០១៥

២. បទ Lean On You ច្រៀងដោយ​ DJ Snake និង MØ ចេញឆ្នាំ ២០១៥

៣. បទ ''Thunderclouds” ច្រៀងដោយ​ LSD (Labrinth, Sia, Diplo) ចេញឆ្នាំ ២០១៩

៤. បទ "Electricity” ច្រៀងដោយ Silk City និង Dua Lipa ចេញឆ្នាំ ២០១៨

៥. បទ “Coup D'état” ច្រៀងដោយ G-Dragon ចេញឆ្នាំ ២០១៣

៦. បទ “Doctor Pepper” ច្រៀងដោយ​ CL ចេញឆ្នាំ ២០១៥

៧. បទ "Dirty Vibe” ច្រៀងដោយ​ CL និង G-Dragon​ ចេញឆ្នាំ ២០១៤

៨. បទ "Mind" ច្រៀងដោយ Jack Ü និង​ Kai ចេញឆ្នាំ ២០១៥

៩. បទ "Close To Me” ច្រៀងដោយ Ellie Goulding, Diplo និង​ Swae Lee ចេញ​ឆ្នាំ ២០១៨

១០. បទ "Revolution - REMIX” ច្រៀងដោយ​ SEAN និង​ BOBO ចេញឆ្នាំ ២០១៨

អត្ថបទ៖ យី សុធារី

មតិយោបល់