- 2019-04-25 04:13:30
- ព័ត៌មាន
តិចថាភ្លេចទៅ! សប្បាយបំផុតយប់ថ្ងៃសុក្រនេះហើយ ជាមួយតន្ត្រីព្រះចន្ទពេញវង្សដំបូងបំផុតជាមួយ idol
- 2019-04-25 04:13:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចថាភ្លេចទៅ! សប្បាយបំផុតយប់ថ្ងៃសុក្រនេះហើយ ជាមួយតន្ត្រីព្រះចន្ទពេញវង្សដំបូងបំផុតជាមួយ idol
ចន្លោះមិនឃើញ
មហាព្រឹត្តិការណ៍ការប្រគំតន្ត្រីព្រះចន្ទពេញវង្សដំបូងគេបង្អស់នៅប្រទេសកម្ពុជា ហៅថា “Giant Moon Live Concert” ដែលនាំមកជូនដោយ Huawei P30 សេរ៊ី កាន់តែខិតជិតមកដល់ហើយ ដែលនៅសល់ត្រឹមតែ១ថ្ងៃទៀតប៉ុណ្ណោះ។ ត្រៀម ស្រែកហ៊ោកញ្ឆៀវ រាំចង្វាក់ EDM ក្រវីជាមួយអំពូល LED ទស្សនាការប្រគំតន្ត្រីក្នុងពិភពភ្លើងពណ៌ចម្រុះ និងជួបជាមួយកំពូលតារាចម្រៀង ដែលជាអាយដូលក្នុងដួងចិត្តអ្នក នៅថ្ងៃសុក្រ ទី ២៦ មេសា នៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង 4 ល្ងាចតទៅ!
ធានារឹតតែប្លែកភ្នែក ជាមួយការសំដែង Show ពិសេសពីកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និងលោក នីកូ ដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huaweព្រមទាំង លោក ឆន សុវណ្ណារាជ កញ្ញា សួស វីហ្សា កញ្ញា ប៉ាច គីមម៉ួយ ការដើរម៉ូដដ៏ប្លែក ពោរពេញដោយគំនិតឆ្នៃប្រឌិតខ្ពស់ និង DJ ចង្វាក់ EDM ដ៏ល្បី នឹងបំពេញបេសកកម្មរួមគ្នា បង្កើតភាពរីករាយ និងភាពភ្ញាក់ផ្អើល ដែលធ្វើឲ្យការប្រគំតន្ត្រីកាន់តែប្លែក និងរំជើបរំជួល ជាមួយបទពិសោធន៍ថ្មីបំផុតមិនធ្លាប់មាន ធានាថាមិនដូចការប្រគំតន្ត្រីផ្សេងៗឡើយ។
ក្រៅពីការប្រគំតន្ត្រីដ៏អស្ចារ្យ យើងក៏មានការលេងហ្គេមសប្បាយៗ ការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន P30 សេរ៊ី ដូចជា P30 Pro, P30 និង P30 Lite ព្រមទាំងនាឡិកាឆ្លាតវៃ និងផលិតថ្មីៗជាច្រើនទៀតរបស់ Huawei សម្រាប់អតិថិជនសាកល្បងប្រើផងដែរ។ មិនតែប៉ុណ្ណោះ អ្នកចូលរួមទាំងអស់ចាប់ពីម៉ោង ៤ល្ងាចតទៅ ក៏នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ឥតគិតថ្លៃ ដូចជាអាវយឺតដ៏ស្រស់ស្អាត ភេសជ្ជៈទាំងកេសៗ អំពូល LED ប្លែក ទាន់សម័យ បានឈរនៅមុខកៀកឆាក ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ។
មហាព្រឹត្តិការណ៍ការប្រគំតន្ត្រីនេះ ក៏មានការចូលរួមសហការដោយក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Pepsi ក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Grab។ អស់បារម្ភលើបញ្ហាការធ្វើដំណើរទៅមើលការប្រគំតន្ត្រីទៀតហើយ អ្នកកំពុងប្រើប្រាស់ Grab នឹងទទួលបានការបញ្ចុះតម្លៃ 30% ( រហូតដល់ 6,000 រៀល) ចំនួន 2 ដង ដោយប្រើ ប្រូម៉ូសិនកូដ P30LITE ហើយសម្រាប់អ្នកប្រើប្រាស់ថ្មី នឹងទទួលបាន 8000 រៀលឥតគិតថ្លៃ ចំនួន 3 ដង ដោយប្រើប្រូម៉ូសិនកូដ NEW2GRAB ។ មិនតែប៉ុណ្ណោះ អ្នកក៏អាចទៅភ្លក្ស Pepsi ភ្លក្សរសជាតិដ៏អស្ចារ្យ និងប្រូម៉ូសិនពិសេសៗពីក្រុមហ៊ុន Smart។
ឥឡូវមកនិយាយពីទូរស័ព្ទម្ដង! កំពូលស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពអស្ចារ្យ ដែលអាចហ្សូមបានដល់ឋានព្រះចន្ទ ហ្សូម បានរហូតដល់ 50X ថតរូបច្បាស់អស់ស្ទះក្នុងទីងងឹត និងផ្ដិតយករូបភាពកាន់តែដិតច្បាស់យកផ្ទៃក្រោយព្រាលពន្លឺភ្លើង Bokeh ជាមួយស៊ុបភើកាមេរ៉ាបួនគ្រាប់របស់ Leica។ P30 Pro មានតម្លៃ 899$, P30 តម្លៃ 669$ និង P30 Lite តម្លៃ $339 ព្រមទាំងទទួលបានកាដូជាច្រើនឥតគិតថ្លៃ។
ចូលរួមទស្សនាដោយសេរី នៅមុខសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី ២៦ មេសា ចាប់ពីម៉ោង ៤ល្ងាចតទៅ ហើយមហាព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ ក៏មានការផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV និង Facebook Page Huawei Mobile ចាប់ពីម៉ោង 7:30 យប់ផងដែរ! អីចឹង កុំភ្លេចចូលរួមទាំងអស់គ្នាណា!!!