• 2019-05-05 03:42:02
  • ព័ត៌មាន

Jennie លេង​មួយ​ក្បាច់​នេះ ធ្វើ​ឲ្យ​បី​នាក់​ទៀត ភ្ញាក់​មិន​ស្ទើរ (វីដេអូ)

  • 2019-05-05 03:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jennie បាន​ធ្វើ​ឲ្យ​សមាជិក​ក្រុម​ទាំង ៣ នាក់​របស់​ខ្លួន ភ្ញាក់ផ្អើល​ខ្លាំង​មិន​ស្ទើរ​នោះ​ទេ នៅ​ពេល​ដែល​បាន​ផ្លាស់​ប្ដូរ​ក្បាច់​ពេល​សម្ដែង​បទ​​ "As If It's Your Last" ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​កាល​ពី​ថ្មីៗ​នេះ។

ក្នុង​ការ​ប្រគំ​តន្ត្រី Blackpink 2019 World Tour (In Your Area) ដែល​ធ្វើ​ឡើង​នា​​ទីក្រុង​ Newark នៃ​រដ្ឋ​ New Jersey សមាជិក​សំឡេង​ធ្ងន់​រូប​នេះ​បាន​បែរ​ក្រោយ​​នៅ​​​ត្រង់​វគ្គ​មួយ ដែល​មាន​ប៉ារូល​​ច្រៀង​ថា "I'll never ever turn around” មាន​ន័យ​ថា "ខ្ញុំ​នឹង​មិន​បែរ​ក្រោយ​ឡើយ”។

ក្រោយ​ឃើញ​កាយវិការ​បែប​នេះ​សមាជិក​រួម​ក្រុម Lisa, Rose និង Jisoo បាន​សម្ដែង​ទឹក​មុខ​ភ្ញាក់ផ្អើល​ភ្លាមៗ​ដំណាល​គ្នា​តែ​ម្ដង។ ទឹកមុខ​ភ្ញាក់ផ្អើល​របស់​ពួក​គេ​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​មួយ​លើ​ប្រព័ន្ធ​​អនឡាញ ហើយ​អ្នក​គាំទ្រ​ក៏​អស់​សំណើច​ខ្លាំង​នឹង​ទឹក​មុខ​របស់​អ្នក​ទាំង​បី​ផង​ដែរ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

មតិយោបល់