
- សុក្រ, 10 ឧសភា 2019 04:44
- ចម្រៀង
ចេញហើយ! បទច្រៀងរួមគ្នារបស់ Justin Bieber និង Ed Sheeran
- សុក្រ, 10 ឧសភា 2019 04:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ! បទច្រៀងរួមគ្នារបស់ Justin Bieber និង Ed Sheeran
បទចម្រៀងថ្មីរបស់ Justin Bieber មានចំណងជើងថា " I Don't Care” ដែលច្រៀងរួមគ្នានឹង Ed Sheeran បានចេញផ្សាយហើយនៅមុនបន្តិច ដែលទទួលបានការគាំទ្រយ៉ាងច្រើនសន្លឹកពេលបានមួយសន្ទុះ។
ទើបចេញបានប្រមាណកន្លះម៉ោងប៉ុណ្ណ បទ "I Don't Care” នេះ មានចំនួនអ្នកចុចមើលដល់ទៅជាង ៤០ ម៉ឺនដង និងចំនួន Like រហូតដល់ជាង ១០ ម៉ឺននាក់ ខណៈចំនួន Dislike មានមិនដល់ ១ ពាន់នាក់ឡើយ។ ចង់ដឹងពីរោះរណ្ដំ និងអត្ថន័យពិសេសយ៉ាងណាចុចស្ដាប់តាមរយៈវីដេអូខាងក្រោមនេះ ៖
គួរដឹងថាមុនចេញបទចម្រៀងនេះ Ed Sheeran បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រនៅកម្ពុជា ក្រោយពីបានបង្ហោះរូបមួយសន្លឹកបង្ហាញថាខ្លួនកំពុងវត្តមាននៅទឹកដីអង្គរខេត្តសៀមរាប កាលពីម្សិលមិញនេះ៕
អត្ថបទ៖ សុខហេង