• 2019-06-06 02:22:21
  • ព័ត៌មាន

តារា​ស្រី ៣ដួង ចេញ​រឿង​អន់ចិត្ត​ដូច​គ្នា ក្រោយ​គេ​ឲ្យ​តំណែង​ដែល​ខ្លួន​មិន​ប្រាថ្នា

  • 2019-06-06 02:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​ទាំង​អស់​នៅ​លើ​លោក​នេះ គឺ​គ្មាន​អ្វី​ស្ថិតស្ថេរ​ជា​អមត​នោះ​ឡើយ។ អ្វី​ៗ​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​មិន​អាច​ហាម​ឃាត់​បាន។ ក្នុង​ដំណើរ​នេះ គ្រប់​គ្នា​រមែង​ជួប​រឿង​ល្អ​ខ្លះ មិន​ល្អ​ខ្លះ ត្រូវ​ចិត្ត​ខ្លះ មិន​ត្រូវ​ចិត្ត​ខ្លះ។ យ៉ាង​ណា​មិញ រៀង​ខ្លួន​មាន​សិទ្ធិ​ទទួល និង​មិន​ទទួល​យក​អាស្រ័យ​លើ​ការ​យល់​ឃើញ និង​ស្ថានភាព​ជាក់​ស្ដែង។ នៅ​ក្នុង​សិល្បៈ​ក៏​ដូច​គ្នា រមែង​មាន​ការ​វិវត្ត និង​ផ្លាស់​ប្ដូរ​ថ្មី ជាក់​ស្ដែង​តារា​ស្រី​៣ដួង ដែល​ធ្លាប់​ក្ដាប់​តំណែង​សម​ចិត្ត​រៀង​ខ្លួន​នៅ​ក្នុង​អតីតកាល បាន​ជួប​រឿង​​ថ្មី ដែល​ពួក​គេ​យល់​ថា ជា​អ្វី​ដែល​មិន​សម​នឹង​ស្ថានភាព​របស់​ខ្លួន។ ពួក​គេ​ទាំង​៣​នាក់​នោះ​មាន៖

១.កែវ ពេជ្រ​ពិសី ៖ តារា​ស្រី​រូប​នេះ បាន​ស្ងប់​ស្ងាត់​ពី​ការងារ​សម្ដែង​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ បញ្ហា​នេះ ត្រូវ​អ្នក​តាម​ដាន​យល់​ថា ព្រោះ​តែ ពិសី វ័យ​កាន់​តែ​វិវត្ត ផ្សំ​នឹង​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ដែល​សុទ្ធ​តែ​មាន​វ័យ​ក្មេង និង​ស្រស់​ស្អាត ដុះ​ឡើង​មក​ច្រើន​ផង ទើប​រុញ​អតីត​តារា​ស្រី​ល្បី​ឈ្មោះ​រូប​នេះ ឲ្យ​ចេញ​ផុត​ពី​រង្វង់​នៃ​ការ​សម្ដែង។ ប៉ុន្តែ​សាមី​ខ្លួន​បាន​បដិសេធ ដោយ​លើក​ឡើង​ថា រយៈ​កាល​កន្លង​មក មាន​ការ​ទាក់​ទង​នាង​សម្ដែង​ច្រើន​ទាំង​ស្ប៉ត​ពាណិជ្ជកម្ម និង​ពិសេស គឺ​ខ្សែ​ភាពយន្ត​តែ​ម្ដង។

បញ្ហា​គឺ​ថា នាង​មិន​ព្រម​ទទួល ដោយ​សារ​ការងារ​នោះ គេ​ផ្ដល់​ឲ្យ​នាង​ត្រឹម​តែ​ជា​តួ​ម្ដាយ និង​ជា​តួ​អម​ផលិតកម្ម​របស់​គេ។ នាង​បន្ត​ថា នាង​ទើប​តែ​មាន​អាយុ​ជាង ៣០​ឆ្នាំ​ទេ ដូច្នេះ​ប្រសិន​បើ​ចង់​បាន​នាង​សម្ដែង គួរ​តែ​រក​តួអង្គ​ណា ដែល​សមរម្យ​សម្រាប់​នាង សម​នឹង​ការ​តស៊ូ​របស់​នាង​ក្នុង​សិល្បៈ ១០​ឆ្នាំ​កន្លង​មក​នេះ​ផង។ ដោយ​សារ​តែ​បែប​នេះ​ហើយ ពិសី ថា កន្លង​មក​នេះ នាង​បាន​ទាត់​ចោល​ការ​សម្ដែង​អស់​ចំនួន ៥​-៦ រឿង​រួច​មក​ហើយ។

២.សួង សាខារ៉ានីត ៖ មិន​ខុស​គ្នា​នឹង​អ្នក​មេម៉ាយ កែវ ពេជ្រ​ពិសី ងាក​មក​ស្រី​ស្រស់​សាច់​ស សុខារ៉ានីត ឯណោះ​វិញ​ថា នាង​ខ្លួន​ឯង​នៅ​មាន​សម្រស់​ស្អាត គួរ​ឲ្យ​គយ​គន់​នៅ​ឡើយ ហេតុអ្វី អ្នក​ដឹកនាំ​រឿង​ផ្ដល់​ឲ្យ​នាង​បាន​ត្រឹម​តែ​ជា​តួ​ម្ដាយ​ដូច្នេះ។ យោង​លើ​ហេតុផល​នេះ រ៉ានីត បញ្ជាក់​ថា នាង​ក៏​បាន​បដិសេធ​ការ​សម្ដែង​ភាពយន្ត​អស់​ប្រមាណ ៥​រឿង​រួច​ហើយ​ដែរ។

"និយាយ​មែន អាណិត​អូន​ផង ជួយ​ឲ្យ​អូន​ដើរតួ​ត្រឹម​វ័យ​របស់ខ្ញុំ​ផង ស្រួល​អូន​ថត​ចប់ សម្ភារ​ដែល​អូន​ចំណាយ​ទិញ​ខ្លួនឯង​នេះ អាច​ប្រើ​ខាងក្រៅ​បាន បើ​ថត​តួ​ម៉ែ ថត​ចប់​ត្រូវ​ទុកចោល​ទាំងអស់​។ ចង់​និយាយ​ថា អូន​ថត​ឡើង​ក្រ​ខ្លួន​ហើយ​។ នេះ​ជា​ហេតុផល​ពិត​របស់​អូន​" សួង សុខារ៉ានីត អធិប្បាយ​បន្ថែម។

៣.សម សុជាត្តារ៍ ៖ វិល​មក​អតីត​តារា​សិចស៊ី សម សុជាត្តារ៍ វិញ ក៏​ជួប​រឿង​ដូច​គ្នា​នឹង​តារា​ស្រី​ទាំង​ពីរ​ដួង​ខាង​លើ​ដែរ។នាង​ថា នាង​បាន​បោះបង់​ចោល​អស់ ៣​រឿង ដោយ​មិន​ទទួល​ថត​ដូច​គ្នា ដោយ​សារ​ផលិតករ ឬ​អ្នក​ដឹកនាំ​រឿង ដែល​ចង់​បាន​នាង​ទៅ​ចូល​រួម​សម្ដែង ឲ្យ​ត្រឹម​ជា​តួ​ម្ដាយ ដែល​នាង​យល់​ថា មិន​សាក​សម​នឹង​នាង​ឡើយ៕

អាន៖ គៀត សុវណ្ណា​ឡាង ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្លឹក​នឹង​សម្រស់​

អាន៖ រ៉ូប​កូន​ក្រមុំ​មួយ​ឈុត​នេះ​ ធ្វើ​ឲ្យ​ រឿន ណាត កាន់​តែ​ស្អាតដូចម្ចាស់ក្សត្រី

អាន៖ សិល្បករ​ខ្មែរ ៣ រូប​ដល់​ថ្នាក់ ស្ថាន​ទូត​អាមេរិក លើក​សរសើរ​ជា​ចំហ

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់
អត្ថបទពេញនិយម