• 2019-06-26 06:27:04
  • ព័ត៌មាន

កំពុង​សម្ដែង​សុខៗ Irene ទប់​មិន​បាន សើច​​មួយទំហឹងឡើង​ផ្អើល (វីដេអូ)

  • 2019-06-26 06:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុម​ចម្រៀង​ស្រី​ស្អាត Red Velvet បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ 300 X2 របស់​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង tvN ដែល​ពួក​គេ​បាន​​ធ្វើ​ការ​សម្ដែង​ពិសេស​ជូន​ដល់​ទស្សនិកជន​អង្គុយ​មើល​ផ្ទាល់។

នៅ​កម្មវិធី​នេះ មេ​ក្រុម Irene បាន​បង្ហាញ​អារម្មណ៍​រំភើប​ដោយ​និយាយ​ថា ៖ "យើង​សម្រេច​ចិត្ត​ឡើង​កម្មវិធី​នេះ ព្រោះ​យើង​ចូល​ចិត្ត​រាំ និង​ច្រៀង​ជា​មួយ​អ្នក​គាំទ្រ​របស់​យើង”។ រួច​មក​ក្រុម​ Red Velvet ក៏​បាន​ចាប់​ផ្ដើម​ការ​សម្ដែង​នូវ​បទ "Red Flavor” ដែល​អ្នក​គាំទ្រ​បាន​ចូល​រួម​ជា​មួយ​ទៀត​ផង។

ការ​សម្ដែង​របស់​អ្នក​គាំទ្រ​តាម​បទ​ចម្រៀង "Red Flavor” បាន​ធ្វើ​ឲ្យ​មេក្រុម​ ទប់​មិន​បាន សើច​ឡើង​ផ្អើល​កម្មវិធី​តែ​ម្ដង។ សមាជិក​ផ្សេង​ទៀត​ក៏​រំភើប​ដោយ​សារ​អ្នក​គាំទ្រ​ដែរ ហើយ Seulgi បាន​និយាយ​ថា ៖ "វា​ជា​ការ​សម្ដែង​គួរ​ឲ្យ​ចង​ចាំ​ទុក​មួយ​របស់​យើង”។

ទស្សនា​វីដេអូ​ក្រុម Red Velvet សម្ដែង​ជា​មួយ​ទស្សនិកជន​ខាង​ក្រោម​នេះ ៖​ ​​​​​

ចុចអាន ៖ Sulli តប​យ៉ាង​ឡូយ នឹង​​មតិ​រិះគន់​​រឿង​​មិន​ពាក់​អាវ​ក្នុង

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម